ចោរម្នាក់ជិះម៉ូតូSmash កញ្ចាស់មួយគ្រឿង ទៅឆក់​ទូរស័ព្ទ​Iphoneពីយុវតីម្នាក់ បានសំរេច ពេលជិះគេច មូលហ្គែរ ហុយតែផ្សែងមិនលឿនទៅមុខ ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់បាន នាំគ្នាព្រួតវាយ រួចប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ Iphone ពីនារី​ម្នាក់ ខណៈ​កំពុងជិះម៉ូតូតាមផ្លូវ តែមិនបានសម្រេច ត្រូវនារីរងគ្រោះស្រែក រួចជិះគេចខ្លួនរហូតដល់ម្ដុំសាលាកូលាប ត្រូវបានប្រជាពលរដ្ឋ​សហការជាមួយសមត្ថកិច្ចដេញតាមឃាត់បាន រួចវាយខ្នោះនាំខ្លួន​មកសាកសួរនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញភ្លាមៗតែម្ដង។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើងកាលបីវេលាម៉ោង៩ ​និង៣០នាទីយប់ថ្ងៃពុធ​ ទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចម្ដុំកន្លែងលក់ស៊ុប ជិតផ្សាររាត្រី ហើយត្រូវឃាត់បាននៅជាប់របងសាលាកូលាប​ គល់ស្ពានជ្រោយចង្វារ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ​ រិទ្ធី​ អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំគៀនស្វាយ ខេត្តកណ្តាល​ ជិះម៉ូតូ​ Smash ស៊េរីចាស់​ បានធ្វើសកម្មភាពឆក់​ទូរស័ព្ទ Iphone 6Plus ពីនារីរងគ្រោះ​មិនស្គាល់​ឈ្មោះជិះម៉ូតូ​ Icon ពណ៌បៃតងលាយស (មិនចាំស្លាកលេខ​)​ មានទីលំនៅក្នុងរាជធានីភ្នំពេញ៕

ប្រភព៖ FB