ភ្នំពេញ៖ នៅថ្ងៃទី២៩/០៨/១៨ វេលាម៉ោង២០:៥០នាទី កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រដេញបង្រ្កាបបានករណីឆក់កាបូបពីបុរសម្នាក់ ក្នុងភូមិសាស្រ្ត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្កឡេីងដោយជនសង្ស័យចំនួន០៨នាក់ ម៉ូតូ ០៥គ្រឿង ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ឈ្មោះ ចែម ចាន់ថូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកជិះម៉ូតូបិទគូទ) ធ្លាប់ជាប់ពន្ធនាគារ មានសារធាតុញឿន ឈ្មោះ កង ម៉េងរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ(ជាអ្នកជិះម៉ូតូបិទគូទ) មានសារធាតុញឿន ។

ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី ឯកឧត្តម ប្រធាននាយកដ្ធាននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញយេីងបានបន្តការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លី ហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកបេីកម៉ូតូធ្វេីសកម្មភាពឆក់) មានសារធាតុញៀន នៅថ្ងៃទី៣០/០៨/១៨ វេលាម៉ោង ១៥:៣០នាទី ។


លុះមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥:១០កម្លាំងការិយាល័យបានធ្វេីការឃាត់ខ្លួនឈ្មោះ ស៊ុន លាងហាក់ ហៅសិដ្ធ ភេទប្រុស អាយុ១៧ឆ្នាំ (ជាអ្នកធ្វេីសកម្មភាពឆក់កាបូប) មានសារធាតុញឿន យកមកកាន់ការិយាល័យជំនាញ ។


បច្ចុប្បន្នជនសង្ស័យខាងលេី ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានក៏សាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងដេីម្បីចាត់ការតាមនីតិវិធី ។
ប្រភព៖ FB