
(ភ្នំពេញ) ៖ ថៅកែចិនម្នាក់បានវាយកូនចៅនិងបានបណ្ដាញចេញពីកន្លែងធ្វើការមានទាំងក្មេងស្រីតូចនិងធំចំនួន១៤នាក់ហេតុការណ៍នេះបានបង្កឲ្យមានការផ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យក្រុងភ្នំពេញ។

តាមប្រភពពីក្មេងស្រីដែលរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេមានគ្នាបីទៅបួននាក់កំពុងតែហាលខោអាវផងនិងនិយាយគ្នាលេងផងពេលនោះស្រាប់តែម្ចាស់សិប្បកម្មហាងធ្វើនំដែលមានយីហោ ឡាយ គារហួរ បានដើរមកជិតហើយបានចោទទៅកាន់ក្មេងស្រីម្នាក់ដែលមានឈ្មោះថា យឿន នីតា អាយុ១៦ឆ្នាំ ថា” ម្ដេចក៏អាសម្ល៉េះដែលទៅទាក់ទងជាមួយនិងមនុស្សប្រុសដែលទើបនឹងមកធ្វើការជាមួយបានបួនទៅប្រាំថ្ងៃនឹង”បន្ទាប់ពីនិយាយរួចស្រាប់គាត់បានរត់ទៅចាប់ដៃក្មេងស្រីដែលរងគ្រោះនិងក្មេងប្រុសម្នាក់ទៀតហើយបានវាយទៅលើក្មេងស្រីដែលរងគ្រោះនោះចំថ្ពាល់មួយដៃបណ្ដាលឲ្យហើមជាំ។

ខណៈពេលដែលវាយហើយពួកគេទាំងអស់គ្នាបានរត់ចេញមកខាងក្រៅដើម្បីឲ្យគេជួយតែបែរជាថៅកែចិនម្នាក់នោះបានស្រែកខ្លាំងៗហើយចោទទៅកាន់ពួកគេថាជាចោរទៅវិញ។

បន្ទាប់ពីមានបញ្ហាខាងលើនេះហើយថៅកែចិនម្នាក់នោះបានដើរទៅក្នុងផ្ទះវិញរួចក៏ទៅជេរកម្មករដ៏ទៃទៀតដែលមិនដឹងខ្យល់អីរហូតដល់គាត់បានដេញពួកគេទាំងអស់សរុបចំនួន១៤នាក់អោយឈប់ធ្វើការនៅសិប្បកម្មនឹងទៀតហើយថែមទាំងបានដកហូតយកសម្ភារៈរបស់ពួកគេទាំងអស់មិនឲ្យយកចេញទេ ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង១៤នាក់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការណ៍ទៅលើថៅកែដែលបានបង្កហិង្សានិងបញ្ឈប់ពួកគេពីការងារទៅតាមនីតិវិធីនៃច្បាប់៕



(សូមទស្សនាវិដេអូ)
ប្រភព៖ ឱផ្សែង បា រី