ខេត្តបាត់ដំបង ៖ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ ត្រូវចោរឆក់កាបូបបានសម្រេច បណ្តាលឱ្យដួលរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្រុងបាត់ដំបង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០១ កញ្ញា ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ។
តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ ស្ត្រីជាម្ចាស់កាបូប ឈ្មោះ ឡា ណាអាន់ អាយុ៣៥ឆ្នាំ ជាជនជាតិអូស្ត្រាលី ។
ដោយឡែក សម្ភារបាត់បង់មានកាបូបស្ពាយ ពណ៌ប្រផេះ១ និងទូរស័ព្ទដៃម៉ាកIPhone (៦plus) ពណ៌ខ្មៅ១គ្រឿង ប័ណ្ណសម្គាល់ខ្លួន១ច្បាប់ លុយ៧០ដុល្លាអាមេរិក និងកាតATM១ក្បាល ។

ប្រភពពីស្ត្រីរងគ្រោះប្រាប់សមត្ថកិច្ចថា កាលវេលាម៉ោងខាងលើ ខ្លួនបានជិះម៉ូតូឌុបចេញមកពីផ្សារ ក្នុងគោលបំណងទៅផ្ទះសំណាក់វិញ ។ លុះជិះដល់ចំណុចខាងលើ ស្រាប់តែលេចជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមកអែបៗទន្ទឹមរួចក៏ឆក់កាបូបតែម្តង ប៉ុន្តែពេលនោះ ខ្លួនបានទាញទៅទាញមកជាមួយចោរ បណ្តាលដួលលើថ្នល់រលាត់ដៃជើងរងរបួស ហើយការបូបស្ពាយនោះត្រូចោរឆក់យកទៅបាត់ ។
បច្ចុប្បន្ន សមត្ថកិច្ចបាន និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនសង្ស័យហើយ ៕
ប្រភព៖ FB