ជួយស៊ែរបន្តផង!! បុរសម្នាក់នេះ ប្រកាសស្វែងយុវជនក្លាហាន២រូប ដែលបានជួយសំរួលចរាចរណ៍អោយរថយន្តសង្គ្រោះបន្ទាន់បានទៅមុខ ស្របពេលផ្លូវកំពុងកកស្ទះខ្លាំង…(សូមទស្សនាវិដេអូ)

ថ្មីៗនេះតាមរយៈបណ្តាញសង្គមហ្វេសបុកឈ្មោះ Rocky Phiroeun បានប្រកាសស្វែងរកយុវជនក្លាហានពីររូប ដែលបានជួយជួយសម្រួលចរាចរណ៍ឲ្យឡានសង្គ្រោះបន្ទាន់បានឆ្លងកាត់ខណៈដែលផ្លូវ កំពុងតែកកស្ទះ ណែនតាន់តាប់ នាពេលល្ងាច ។

ដោយម្ចាស់គណនីហ្វេសប៊ុករូបនោះបានសរសេររៀបរាប់ថា៖“ជំរាបសួរបងប្អូននៅលើបណ្តាញសង្គមFacebook ទាំងអស់ជាទីស្រឡាញ់និងគោរព! ខ្ញុំបាទឈ្មោះសោម ភីរឿន សុំរំខានចិត្តនិងពេលវេលារបស់បងប្អូនទាំងអស់គ្នា មេត្តាជួយស្វែងរកប្អូនប្រុសពីរនាក់នេះ ដែលបានជួយសង្គ្រោះជីវិតរបស់ឪពុកខ្ញុំបាទដែលកំពុងត្រូវការសង្គ្រោះបន្ទាន់នៅលើរថយន្តរបស់គ្លីនិក។

តែដោយសារលក្ខណៈមិនអំណោយផលនៃដងផ្លូវក្នុងទីក្រុងភ្នំពេញនាវេលាម៉ោង៥ល្ងាចស្ទះគ្រប់ផ្លូវសឹងជៀសគ្នាមិនរួច ក៏ស្រាប់តែ លេចមុខប្អូនប្រុសទាំងពីរបានជួយសំរួលចរាចរណ៍ដែលអាចអោយរថយន្តទៅមុខនិងសង្គ្រោះជីវិតពុកខ្ញុំបានជោគជ័យ។

ដោយវេលាមិនអំណោយផល ខ្ញុំបាទពុំទាន់បានអរគុណប្អូនទាំងពីរដោយផ្ទាល់ ក៏បានបែកផ្លូវគ្នានាមុខពេទ្យរុស្សី ក្នុងវេលានេះបងចង់ធ្វើការអរគុណប្អូនដោយផ្ទាល់។

ប្រសិនជាប្អូនប្រុសទាំងពីរបានឃើញ សូមប្អូនទាក់ទងមកបងតាមលេខ010 964 570 ឬក៏បងប្អូនមេត្តាស៊ែរចែករំលែកដើម្បីអោយប្អូនទាំងពីរបានឃើញផង។ បញ្ជាក់: បើតាមរយៈកាមេរ៉ាដែលខ្ញុំបានថត ស្លាកលេខម៉ូតូរបស់ប្អូនប្រុសទាំងពីរគឺ ភ្នំពេញ 1HD-0384។  អរគុណបងប្អូនទាំងអស់គ្នា” ៕

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fphiroeunsom%2Fvideos%2F1943144172408290%2F&show_text=0&width=560

ប្រភព៖Rocky Phiroeun