ខេត្តព្រះសីហនុ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជូនជនសង្សយ័ជាជនជាតិចិន ពាក់ពន្ធ័បទល្មើសគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់។

យោងតាមរបាយការណ៍ពីកងរាជអាវុធខេត្តព្រះសីហនុអោយដឹងថា កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០២ខែកញ្ញា២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនសហការជាមួយ កម្លាំង អាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថស្នាក់ការទំនប់រលក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលពីលោក គៀន សុន្ទរោ ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀន ក្នុងក្លឹបកំសាន្ត អុីតៃ ជាយិន របស់ជនជាតិចិននៅចំណុចក្រុម០៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ។

ឃាត់ជនសង្ស័យបានចំនួន១៣នាក់ ស្រី ចំនួន ០៥ នាក់៖
១/ ឈ្មោះ shi xue chengភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនមុខរបរមេការKTV ។
២/ឈ្មោះRuan xiu ping ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ មេការបន្ទប់ខារ៉ាអូខេ ។
៣/ឈ្មោះWu be xian ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។

៤/ឈ្មោះPan yi ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។
៥/ឈ្មោះLuo Zhi yong ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិនមុខរបរទេសចរណ៌ ។
៦/ឈ្មោះLin Ling ភេទស្រី អាយុ២២ឆ្នាំ មុខរបរទេសចរណ៌។
៧/ឈ្មោះXiang Mei Li ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរទេសចរណ៌ ។
៨/ឈ្មោះLiao yun ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌ ។

៩/ឈ្មោះChen xiao ni ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌ ។
១០/ឈ្មោះLi xin ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។
១១/ឈ្មោះchen xiao tianភេទប្រុសអាយុ៣៩ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌។
១២/ឈ្មោះBen Bai yuភេទស្រីអាយុ២៣ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌។
១៣/ឈ្មោះចាន់ សៀវនី ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិន មុខរបរទេសចរណ៌។

ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម្សៅសថ្លា ចំនួន០៣ កញ្ចប់ធំ ស្មើនឹងទម្ងន់ ២៨៨៤,៦៦ ក្រាម ( ទម្ងន់សុទ្ធ )ព្រមទាំងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។

បើតាមរបាយការណ៍ដ៍ដែលបញ្ជាក់ថា ក្រោយពីធ្វើការសាកសួររួច កម្លាំងជំនាញបានបែងចែកជនសង្សយ័ជាពីប្រភេទ រួមមាន អ្នកពាក់ពន្ធ័បទល្មើសផ្ទាល់ចំនួន០៤នាក់(ប្រុសទាំង០៤ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចំណែកជនសង្សយ័០៩នាក់ទៀត ក្នុងនោះមានស្រី០៥នាក់ សមត្ថកិច្ចបានធ្វើការអប់រំអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕



ប្រភព៖ Huy Bunleng