ជនជាតិចិនបើករថយន្ត Range Rover ​ បុករថយន្ត Pirus ដែលបើកដោយជនជាតិខ្មែរ របួសធ្ងន់ម្នាក់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវ៥៩២ កែងនិងផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នក​ឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្ត Pirus ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AV-5792 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ

ស្រាប់តែមានរថយន្ត ម៉ាក Ranger Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-5188 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ទិសដៅពីកើតទៅលិច បត់ឆ្វេងដៃជ្រុលទៅបុករថយន្តព្រូស បញ្រ្ចាសទិសគ្នាពេញទំហឹង បណ្តាលឲ្យតៃកុងរថយន្តព្រូសរងរបួសធ្ងន់ បែកក្បាលដោយសារបុកជាមួយកញ្ចក់រថយន្តខាងមុខ ពីព្រោះមិនដាក់ខ្សែក្រវ៉ាត់ ។ ភ្លាមៗក៏មានរថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទំនាក់ទំនងទៅជំនាញចរាចរណ៍ មកវាស់វែងយករថយន្តទាំង២ ទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ៕

ប្រភព៖ FB