ភ្នំពេញ ៖ កាលវេលាម៉ោងជាង១១ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨ បុរសម្នាក់ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះបន្ទាប់ពីវាយបំផ្លាញប៉ុស្តិ៍យាមរបស់តម្រូតបទបញ្ជាការពារក្រុងបណ្ដាលឱ្យបែកកញ្ចក់។

បង្កការភ្ញាក់ផ្អើលនៅចំណុចប៉ុស្តិ៍យាមតម្រូតបញ្ជាការពារតាមផ្លូវព្រះនរោត្ដមកែងផ្លូវ៤៦២ស្ថិតនៅភូមិ១៣សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន យុវជនចាប់ខ្លួននេះ សារភាពបញ្ជាក់ថាដោយសារខឹងលោកចៅសង្កាត់ទន្លេបាសាក់ មិនបញ្ជាក់លិខិតស្នាក់នៅឱ្យខ្លួនដើម្បីយកលិខិតបញ្ជាក់នេះ ទៅកន្លែងធ្វើការ ។

យុវជននេះ ឈ្មោះស្រីសានីរ៉ាភេទប្រុសអាយុ២៥ឆ្នាំមុខរបរគ្មានស្នាក់នៅភូមិ១៦សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំចាត់ការបន្តតាមនីតិវិធីច្បាប់បញ្ជូនទៅមណ្ឌលឱកាសខ្ញុំ ដើម្បីអប់រំបន្សាបគ្រឿងញៀន៕

ប្រភព៖ FB