ជនជាតិថៃបើករថយន្តបុកម៉ូតូ​បណ្តាលអោយក្មេងប្រុស២នាក់ស្លាប់​ភ្លាមៗ នៅផ្លូវជាតិ​លេខ៦A

ខេត្តកំពង់ធំ៖ ជនជាតិថៃបើករថយន្តបុកម៉ូតូ​បណ្តាលអោយក្មេងប្រុស២នាក់ស្លាប់​ភ្លាមៗ នៅផ្លូវជាតិ​លេខ៦A ក្នុងស្រុក​កំពង់ស្វាយ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង៦និង២៦នាទី​ព្រឹក ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះនៅលើ​កំណាត់​ផ្លូវជាតិ​លេខ០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ១៨៨-១៨៩ នៅ​ភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត បុក​ម៉ូតូ​បើកបរ​បត់​ឆ្វេង ក្នុងទិសដៅ​ស្របគ្នា ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​ស្លាប់​ក្មេងប្រុស២នាក់​នៅនឹងកន្លែង​កើតហេតុ ។

ម្ចាស់​រថយន្ដ ឈ្មោះ ផន ថេប ភេទ​ប្រុស អាយុ៤២ឆ្នាំ នៅ​ភូមិ​បាងកក សង្កាត់​បាងកក ក្រុង​ថេប ប្រទេស​ថៃ បាន​បើក រថយន្ត​ម៉ាក ISUZU ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AV.7563 បើកបរ​ផ្លូវត្រង់​ទិសដៅ​ពី​កើ​តទៅ​លិច អ្នករួមដំណើរ​ជាមួយ​ចំនួន២នាក់ ឈ្មោះ ឆាន ណា​កាន ភេទ​ស្រី អាយុ២៨ឆ្នាំ នៅ​ភូមិ សង្កាត់ ជាមួយ​អ្នកបើកបរ​រថយន្ត និង​ឈ្មោះ ម៉ុ​ន ឈន ភេទ​ប្រុស អាយុ៣៥ឆ្នាំ នៅ​ភូមិ​ធ្នុង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

ចំណែក​ក្មេង​បើក​ម៉ូតូ ឈ្មោះ ចាន់ យុ​ត្តិ​ការ ភេទ​ប្រុស អាយុ០៩ឆ្នាំ នៅ​ភូមិ​ត្រាំ​ខ្លា ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ស្លាប់​នៅ​កន្លែងកើតហេតុ មិន​ពាក់មួក​សុវត្ថិភាព បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ តាកែវ 1C.3009 បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បត់​ឆ្វេង អ្នករួមដំណើរ​ឈ្មោះ ធួ​ក ឌុល ភេទ​ប្រុស អាយុ៧ឆ្នាំ នៅ​ភូមិ ឃុំ​ជា​អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅ​កន្លែងកើតហេតុ មិន​ពាក់មួក​សុវត្ថិភាព ។

មូលហេតុ បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បើក​បត់​ឆ្វេង​ខ្ជីខ្ជារ​ខ្វះ​ការប្រុងប្រយ័ត្ន រួមផ្សំ​នឹង​អ្នកបើកបរ​រថយន្ត​មាន​ល្បឿន​លឿន​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៕

ប្រភព៖ FB