
ក្តៅៗ ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារព្រៃទា បានទទួចសុំអង្វរអាជ្ញាធរឲ្យដោះលែង ជនរងគ្រោះដែលវ៉ៃចោរ កាលពីថ្ងៃវេលាម៉ោង១២ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ។

គួរំលឹកផងដែរថា កាលពី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មាននារីវ័យក្មេងម្នាក់ បានធ្វើសកម្មភាពចូលទៅបន្លំលួចទូរស័ព្ទអាជីវករនៅក្នុងផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តែមិនសម្រេចត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន និងកោសក់រួចដោះលែងវិញ ។

ក្រោយពីផ្ទុះហេតុការនេះ សមត្ថកិច្ចបានធ្វើកាស្រាវជ្រាវ នឹងឃាត់ខ្លួនជនដៃដល់ ៤ នាក់ ពាក់ព័ន្ធប្រើហឹង្សារលើជនសង្ស័យលួចបន្លំទូរស័ព្ទ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ដោយសាតែមូលហេតុនេះហើយ ទើបប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារព្រៃទា បានទទួចសុំអង្វរអាជ្ញាធរឲ្យដោះលែង ជនរងគ្រោះដែលវ៉ៃចោរ អោយមានសេរីភាពវិញ ៕

(មានវិដេអូ)
ប្រភព៖ Tey Tey