អ្នកដែលអាណិតចោរស្រីបន្លំចូលលួចគេថ្ងៃមុននោះ ពិតជាខកចិត្តមិនស្ទើទេ ដោយសាតែចោរស្រីរូបនេះ កាលពី២-៣ឆ្នាំមុនក៍ធ្លាប់បានចូលទៅបន្លំលួចនៅឯ…(មានវិដេអូ)

ភ្នំពេញ៖ នាងស្រីដៃឆៅ លប​លួចទូរស័ព្ទដៃក្នុងផ្សារព្រៃទា ខណ្ឌពោធិ៍សែនជ័យ មិនទាន់បានសម្រេចត្រូវម្ចាស់គេតាម​ទាន់ ហើយផ្អើលនាំគ្នាព្រួតចាប់និងជ្រុលជូនបួន​ប្រាំកណ្តាប់ដៃរួចកោសក់នោះ ត្រូវអ្នកលេងបណ្តាញសង្គមផ្ទុះការរិះគន់។

ទន្ទឹមនឹងក្តីអាណិតផ្ទុះឡើងយ៉ាងផុសផុលពេញប្រទេសលើជនសង្ស័យលួចទូរស័ព្ទ ម្ចាស់គណនីហ្វេសប៊ុក «Oun Yeye» ដែលមិនប្រកាន់ថាខាងណាត្រូវខាងណាខុសនោះ បានរំឭកសកម្មភាព​ទុច្ចរិករបស់នារីរងការវាយកោសក់ថា «កាល២០១៦ ធ្លាប់ធ្វើសកម្មភាពនៅប៉ោយប៉ែត ដើរលួចគ្រប់ផ្សារ នៅក្នុងប៉ោយប៉ែត ហើយត្រូវគេចាប់បានម្ដង ដោយមិនមានការវាយដំអី ហើយក៏ប្រគល់ឲ្យសមត្ថកិច្ច។

ប្រហែលជាបានចិត្ត មិនរាងទើបធ្វើសកម្មភាពម្ដង ហុឺម….អ្នកណាក៏អាណិតដែរ តែយើងខ្លួនឯទេដែលប្រព្រឹត្តធ្វើខុសចេះកែខ្លួនបានល្អ»។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Frechbotsokay%2Fvideos%2F1906213203021384%2F&show_text=0&width=267

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Frechbotsokay%2Fvideos%2F1906213209688050%2F&show_text=0&width=267

ប្រភព៖  ចិត្ត សុលីណា