កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ នៅចំណុចផ្ទះសំណាក់ទិតហួរដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ ខ្មៅ )

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១៨ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ នៅចំណុចផ្ទះសំណាក់ទិតហួរ ផ្លូវលំ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ


ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ ខ្មៅ ) នៅចំណុចមុខផ្ទះលេខ៨ ផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៣ និង ០០ នាទី។

ជនរងគ្រោះឈ្មោះ ម៉េង វិមានតារា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនគរបាលស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ

សម្ភារៈបាត់បង់អាវុធខ្លីម៉ាកGLOCK១៩ពណ៌ខ្មៅលេខAAMY៨៦០ផលិតនៅប្រទេសអាមេរិក ចំនួន០១ ដើមបង់អាវុធខ្លី ចំនួន ០១ គ្រាប់ចំនួន ១៥ គ្រាប់ទូរសព្ទ័ដៃម៉ាកSamsungGalaxyS9 ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៧៨៧៧៨៨៨១ប័ណ្ណសម្គាល់យានយន្ត ពាក់ស្លាកលេខ ភ្នំពេញ ២AC- ៨៧៩៨ប័ណ្ណបើកបរ ចំនួន ០១អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១កាតATM ចំនួន ០៤ សន្លឹកប្រាក់រៀល ចំនួន ៤ លានរៀល និងប្រាក់ដុល្លារ ២០ ដុល្លារអាមេរិក

ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ ម៉ន សំនៀង ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះលេខ៦០E0Z ផ្លូវលេខ១២២ ក្រុម៧០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ

វត្ថុតាងចាប់យកបានអាវុធខ្លីម៉ាកGLOCK១៩ ពណ៌ខ្មៅ លេខAAMY៨៦០ផលិតនៅប្រទេសអាមេរិក ចំនួន០១ ដើម បង់អាវុធខ្លី ចំនួន ០១ គ្រាប់ចំនួន ០៤ គ្រាប់ ជារបស់ជនរងគ្រោះ ឈ្មោះ ម៉េង វិមានតារា

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

ប្រភព៖ FB