ចូលរួមរំលែកទុក្ខពីចំង៉ាយ.! ស្ត្រីដែលនៅក្នុងរូបថត និងរូបចម្លាក់ កំពុងបីកូនរត់ភៀសខ្លួនទៅស្រុកថៃនាសម័យខ្មែរក្រហម ពេលនេះគាត់បានបានទទួលរមណៈភាពហើយ…(មានវិដេអូ)

តាមរយៈហ្វេសបុកព្រះតេជគុណ ព្រះនាម Choothmuny Huy បានសរសេរឲ្យដឹងថា ស្ត្រីដែលនៅក្នុងរូបថត និងរូបចម្លាក់ កំពុងបីកូនរត់ភៀសខ្លួនទៅស្រុកថៃនាសម័យខ្មែរក្រហម ពេលនេះគាត់បានបានទទួលរមណៈភាពហើយ

នេះបើតាមព្រះព្រះតេជគុណបានសរសេររៀបរាប់ប្រវត្តិរបស់គាត់យ៉ាងដូច្នេះថា៖

” រូបថតស្ត្រីបីកូនក្នុងទសវត្សរ៍ ១៩៧៩ ក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ បីកូនក្នុងដៃ ឈរអមដោយកូនប្រុសស្រីនៅសង្ខាង ក្នុងទឹកមុខស្លេកស្លាំងស្គមស្គាំង គួរអោយសង្វេគ។


រូបថតនេះ ធ្វើអោយពិភពលោកចាប់អារម្មណ៍ និងស្គាល់រូបគាត់ ជាពិសេសបានធ្វើអោយប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ និងចង់ដឹងអំពីរឿងរ៉ាវរបស់គាត់។


លោកយាយ តោង អូន (ថោង អូន) កើតក្នុងឆ្នាំ ១៩៣២ (01/07/1932) ក្នុងរាជធានីភ្នំពេញ។
លោកយាយបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក ថោង សំ មានកូនចំនួន ៥ នាក់ ប្រុស៤ ស្រី១។


ក្នុងរបបគុកឥតជញ្ជាំង ប្រល័យពូជសាសន៍ ពុល ពត លោកយាយបានទទួលរងទុក្ខវេទនា ដូចជាប្រជាពលរដ្ឋខ្មែរទូទៅក្នុងសម័យនោះដែរ។
លុះដល់ឆ្នាំដាច់ ៧៩ លោកយាយ បានភៀសខ្លួនជាមួយស្វាមី និងកូនៗ ៥នាក់ទៀត មករស់នៅប្រទេសទីបី (បារាំងសេស) ដូចមាននៅក្នុងរូបថតស្រាប់ (ស្លាប់ម្នាក់ក្នុងសម័យនោះ កូនស្រី) ។


ក្មេងប្រុសដែលពបីក្នុងដៃ ឈ្មោះ តោង សំណាង មានអាយុ ៣៩ ឆ្នាំ (រស់នៅប្រទេសបារាំង)
ក្មេងស្រីដែលឈរនៅខាងឆ្វេងដៃ ឈ្មោះ តោង សុភាព មានអាយុ ៤២ ឆ្នាំ (រស់នៅប្រទេសបារាំង)
ក្មេងប្រុសឈរនៅខាងស្ដាំដៃ ឈ្មោះ តោង សារឿន មានអាយុ ៤៧ ឆ្នាំ (រស់នៅប្រទេសបារាំង)
(មានស្វាមីនិងកូនឈរនៅក្បែរនោះដែរ)។


ឧបាសិកា តោង អូន បានទទួលអនិច្ចកម្មនៅថ្ងៃ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃអង្គារ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មានយុ ៨៦ ឆ្នាំ នៅពែរីញើ ប្រទេសបារាំង” ៕

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100001118730770%2Fvideos%2F1888841994496407%2F&show_text=0&width=267

ប្រភព៖ FB