ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។ បុរសនេះមានឈ្មោះ លឹម សម្បត្តិ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះ៧A ផ្លូវលំ ភូមិភ្នាស សង្កាត់សឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក Today ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1CJ-3086 បានធ្វើដំណើរក្នុងទិសដៅពីកើតមកលិច ខណៈពេលធ្វើដំណើរមកដល់ចំណុចលើស្ពានជ្រោយចង្វាថ្មី ក៏ឈប់ម៉ូតូលោតចុះពីលើស្ពានតែម្តង។

ភ្លាមៗនោះ ត្រូវបានប្រជាពលរដ្ឋអ្នកនេសាទត្រីនៅក្បែរនោះ បានចេញទូកនេសាទជួយសង្គ្រោះទាន់ពេលវេលា ហើយបានប្រគល់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ។

មូលហេតុនៃការលោតទឹកសម្លាប់ខ្លួនរបស់បុរសរូបនេះ គឺមិនទាន់អាចសុំការបំភ្លឺបាននោះទេ ខណៈដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា កំពុងធ្វើការសាកសួរ និងទាក់ទងរកសាច់ញាតិ ៕

ប្រភព៖ FB