ខេត្តព្រះសីហនុ៖ គរបាលខេត្តព្រះសីហនុបង្រ្កាបបាន និងបង្ហាញខ្លួនជនសង្សយ័មុខសញ្ញាលួច ឆក់ សកម្មទាំង៣នាក់ កាលពីព្រឹកថ្ងៃ៣តុលា២០១៨នេះ លោកវរសេនីយ៍ឯកស៊ុត សំអុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងពីហេតុការណ៍ថា៖ នៅវេលាម៉ោងប្រមាណ១៨:៣០ នាទី ព្រលប់ថ្ងៃទី១ខែតុលា ឆ្នាំ២០១៨ នៅផ្លូវកែងអិលវី ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានកេីតឡេីង នូវបទល្មើស ឆក់យកទូរសព្ទ័ដៃ របស់ស្រ្តី ជនជាតិចិនម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ ជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូហុងដាឌ្រីម ឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1H-7241។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ បានស្វែងរកជនសង្ស័យ ដែលជិះម៉ូតូដូចមានភិនភាគខាងលើ ក៏បានប្រទះឃើញ ជនសង្ស័យដឹងខ្លួន បានជិះម៉ូតូរត់គេច ហេីយបោះទូរស័ព្ទចោល នៅមុនមន្ទីរពេទ្យអន្តរជាតិ មានគេរើសយកទៅបាត់ ទៅ។

កម្លាំងសមត្ថកិច្ច បានដេញមកដល់ មុខហាងឌឺភីហ្សាខមភេនី ទើបឃាត់ខ្លួនបានជនសង្ស័យ បាន២នាក់ ៖
១-ឈ្មោះ វណ្ណ ច័ន្ទឆានុន ភេទប្រុស អាយុ ១៧ឆ្នាំសិស្ស មានទីលំនៅ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ( ជាអ្នកបើកម៉ូតូ ) ។

២-ឈ្មោះ ខៀវ សុជា ភេទប្រុស អាយុ ១៥ឆ្នាំ សិស្ស មានទីលំនៅ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ( អ្នកជិះពីក្រោយ ជាអ្នកឆក់ ) និង ចាប់យកបាន ម៉ូតូហុងដាឌ្រីម ឆ្នាំ២០១៨ មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1H-7241 មធ្យោបាយធ្វើសកម្មភាព ) ។

ម្ចាស់ទូរសព្ទ័ជាស្ត្រីជនជាតិចិន មិនបានមកដាក់ពាក្យបណ្តឹងឡើយ ។ទូរស័ព្ទ ដែលបាត់ម៉ាក IPHONE X ពណ៌ស ។

ទាក់ទងទៅ នឹង ការបង្ក្រាបបទល្មើសខាងលេីនេះ លោកវរសេនីយ៍ស៊ុត សំអុន បានឲ្យដឹងថាៈ ក្រោមការបញ្ជា ដឹកនាំផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបេីកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ រកឃើញទីកន្លែងលាក់ខ្លួនរបស់ក្រុមចោរ លួចឆក់ យ៉ាងសកម្ម ឆែកឆេររកឧបករណ៍សំរាប់កាច់សោរម៉ូតូ ស្លាកលេខម៉ូតូ៥បន្ទះ មានទីតាំងនៅភូមិអូរចំណារ ឃុំអូរអូរឧកញ៉ាហេង ស្រុកព្រៃនប់ និងចាប់ខ្លួនបក្ខពួកបានម្នាក់ នៅសល់៤នាក់ បានរត់គេចខ្លួន។

ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕







ប្រភព៖ Huy Bunleng