ភ្នំពេញ៖សមត្ថកិច្ចចាប់ឃាត់ខ្លួនយុវជន២នាក់ជាបងប្អូនបង្កើត ពីបទជួញដូរគ្រឿងញៀន ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ បងប្អូននោះ ៖ ទី១.ឈ្មោះ ង៉ាត ប៊ុ លី ភេទប្រុស អាយុ៣៤ឆ្នាំ(ជាបង) ទី២ឈ្មោះ ង៉ាត ហេងពៅ ភេទប្រុស អាយុ១៩ ឆ្នាំ(ជាប្អូន) ស្នាក់នៅក្រុម៣ ផ្លូវបេតុង ផ្ទះលេខ២៦២សJ ភូមិគង្គាផុស សង្កាត់ទួល២ ខណ្ឌឫស្សីកែវ ។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ២នាក់ បងប្អូន ដកហូតថ្នាំញៀន១៨កញ្ចប់ មានតូច ធំ រថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជាប្អូន ឈ្មោះ ង៉ាត ហេងពៅ រួមថ្នាំញៀន៣កញ្ចប់ នៅម្តុំផ្លូវរថភ្លើងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរួចមក សមត្ថកិច្ចក៏ឈានដល់ទៅឃាត់ជនសង្ស័យជាបងប្រុសឈ្មោះ ង៉ាត ប៊ុនលី អាយុ៣៤ឆ្នាំ នៅផ្ទះលេខ២៦២សJ ក្រុម៣ ផ្លូវបេតុងភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃដដែលវត្ថុតាងដកហូតក្រាមពណ៌សថ្លាចំនួន១៥កញ្ចប់ រថយន្តម៉ាក់ពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ2E-3832 និងម៉ូតូមួយគ្រឿង ម៉ាក XTពណ៌ខ្មៅ ។

ឃាត់ខ្លួន ជនសង្ស័យទាំង២នាក់បងប្អូនរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមផ្លូវច្បាប់៕

ប្រភព៖ FB