ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួនពីបទអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) ហេតុការនេះបានកើតឡើងនៅថ្ងៃ ពុធ ១កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង២១៖០០នាទី នៅចំណុច ផ្លូវមុនីរ៉េត ភូមិ ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ អោ ដាគា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៦ហ្សិត ផ្លូវលេខ ២០៩ ភូមិ ០៤ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ យ៉ាវ រិទ្ធ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខហមែរ ទីលំនៅផ្ទះលេខ៦៣៦ ផ្លូវលេខ៣៤ ភូមិ ឬស្សី១ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។

វត្ថុតាងដកហូត ៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាកអូបប៉ូ អេស៊ីអេស ពណ៍ខៀវ (ជារបស់ជនរងគ្រោះ) និង ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៨ លេខតួ+ម៉ាស៊ីន ៥១៥៤០៩៧ ពាក់ស្លាកលេខ ភ្នំពេញ 1GN1792 ,ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនស៊ិច និងខ្សែក១ខ្សែធ្វើពីលោហធាតុពណ៍ទង់ដែង (ជារបស់ជនសង្ស័យ) ។

ដំណើរឿង ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២១ម៉០០នាទី ជនរងគ្រោះឈ្មោះ យ៉ាវ រិទ្ធ បានជិះម៉ូតូម៉ាកធូដេ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1GM-7762 ម្នាក់ឯង ចេញពីទិញបន្លែនៅផ្សារដើមគរ ដើម្បីត្រឡប់ទៅផ្ទះនៅភូមិ ឬស្សី១ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយបានដាក់ទូរស័ព្ទដៃ០១គ្រឿងម៉ាក Oppo ពណ៍ខៀវ នៅក្នុងហោប៉ៅអាវ ហើយពេលធ្វើដំណើរមកដល់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ (ចំណុចកើតហេតុ) ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ អោ ដាគា បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GN1-792 មកធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ យ៉ាវ រិទ្ធ ដែលទុកក្នុងហោប៉ៅអាវ ពេលនោះជនរងគ្រោះបានស្រែកឆោឡោឡើង និងប្រតាយប្រតប់ដណ្តើមយកទូរស័ព្ទដៃវិញក៏បណ្តាលឲ្យដួលម៉ូតូទាំងអស់គ្នា ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានមកដល់ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អោ ដាគា យកមកសាកសួរនៅស្នាក់ការនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី១ ហើយជនរងគ្រោះឈ្មោះ យ៉ាវ រិទ្ធ បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចយើងចាត់ការតាមច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ អោ ដាគា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។
ប្រភព៖ FB