អគ្គីភ័យឆាបឆេះក្លិបកំសាន្តមួយកន្លែងសាងសង់រួច បណ្តាលឲ្យស្លាប់មនុស្សម្នាក់…(មានវិដេអូ)

ស្រុកពញាឮ៖ នៅថ្ងៃទី១៣ តុលា ឆ្នាំ២០១៨ ម៉ោងប្រហែល២ៈ៤៥នាទី នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង  ស្រុកពញាឭ ខេត្តកណ្តាល មានអគ្គីភ័យឆាបឆេះក្លិបកំសាន្តមួយកន្លែងសាងសង់រួចតែមិនទាន់ដំណើរការ ទំហំ៣០មx៥០ម ធ្វើអំពីដែកប្រក់ស័ង្កសី បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។

ជនរងគ្រោះដែលស្លាប់ក្នុងករណីឆេះក្លឹបកំសាន្តនេះមានឈ្មោះ ឈ្មោះ អាត សុវណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ទីលំនៅ ភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពេលតម៉ាស៊ីនត្រជាក់ តែមកដល់ត្រឹមវេលាម៉ោង ១៥ៈ៣០នាទី ករណីអគ្គីភ័យនេះត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានហើយ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន ១២គ្រឿង៖


១-រថយន្តខេត្តកំពង់ឆ្នាំង០២គ្រឿង

២- រថយន្តខេត្តកំពង់ស្ពឺ០១គ្រឿង

៣- រថយន្តរាជធានីភ្នំពេញ០២គ្រឿង

៤- រថយន្តរោងចក្រថៃយ៉ា០២គ្រឿង

៥-នាយកដ្ឋានបង្ការពន្លត់អគ្គីភ័យ០៣គ្រឿង

៦- ខេត្តកណ្តាលចំនួន០៣គ្រឿង

របាយការណ៍លម្អិតរាយការជូនជ្រាបតាមក្រោយ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkandalpolice%2Fvideos%2F2048483521876478%2F&show_text=0&width=560

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province