យុវជនម្នាក់ត្រូវចាប់ខ្លួន ពីបទបង្ករហឹង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ..

កំពង់ស្ពឺ៖ ថ្ងៃទី១៣ ខែតុលា ២០១៨ នៅចំណុចភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណហឹង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បង្កឡើងដោយជនសង្ស័យឈ្មោះឈួន ធារិន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានយកដំបងវាយគំទេចម៉ូតូមួយគ្រឿង និងសម្ភារះនៅក្នុងផ្ទះមួយចំនួនទៀត ហើយបន្តយកទំពួករនាស់ និងដំថ្មមកវាយបង្អួចទ្វាព្រះវិហាយាស៊ូ និងគប់កញ្ចក់រថយខាងមុខនិងខាងក្រោយ បណ្តាលអោយខូចខាតទាំងស្រុង ។

មូលហេតុមកពីជនសង្ស័យមានប្រើប្រាស់សារធាតុញៀន ហើយបានទំនាស់ពាក្យសំដីជាមួយឪពុកពីរឿងមិនព្រមទិញទូរស័ព្ទអោយ ។

ពេលកំពុងធ្វើសកម្មភាព ត្រូវបានកំលាំងស្នាក់ការសន្តិសុខសហការជាមួយកំលាំងការពារភូមិឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាងបញ្ជូនមកកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ