ភ្ជង់ប្លន់ជន​ជាតិ​ចិនដល់ក្នុងហាង​ ​យកលុយអស់ជាង​៣ម៉ឺន​ដុល្លារ​ នៅមុខផ្សារទំនើប​…(ចុចអានបន្ត)

ភ្នំពេញ ៖ ​ជនសង្ស័យ​២នាក់ ប្រដាប់ដោយកាំបិត​ បានធ្វើសកម្មភាព ចូល​ដល់ក្នុងហាងលក់​ភេសជ្ជៈ​មួយកន្លែង​ ភ្ជង់ប្លន់ ជន​ជាតិ​ចិន​យកលុយអស់ ​ចំនួន​ប្រមាណ​ជាង​៣ម៉ឺន​ដុល្លារ ​រួចគេចខ្លួនបាត់ នៅវេលាម៉ោងជាង​១១យប់​ ថ្ងៃចន្ទ​ ខែតុលា​ ឆ្នាំ២០១៨​ ផ្ទះលេខ២០Eo យីហោ​ “ឈិន​ ស៊ិន​”​ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​៦៣ (វិថីត្រសក់ផ្អែម) ទល់មុខផ្សារទំនើប​សូរិយា ​ស្ថិតក្នុងសង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ។

ជនជាតិចិន​រងគ្រោះ​មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គាត់មិនដឹងថាជនសង្ស័យទាំង២នាក់នោះ តាមជនរងគ្រោះមកពីណានោះទេ គាត់ដឹងត្រឹមតែឃើញ​ជនសង្ស័យ​២នាក់ បានចូលទៅក្នុងហាងកើតហេតុខាងលើ ហើយមួយសន្ទុះក្រោយមក ក៏ឃើញជនសង្ស័យទាំង២នោះ ចេញមកវិញ​ ដោយប្រញ៉ាប់ប្រញ៉ាល់ឡើងរ៉ឺម៉កកង់បី ជិះចេញទៅបាត់ ទើបឃើញជនជាតិចិន(រងគ្រោះ) ស្រែក​ឆោឡោ​ឡើងថា ជាករណីប្លន់ យកលុយពួកគាត់អស់ចំនួន​ប្រមាណ​ជាង​៣ម៉ឺន​ដុល្លារ ​ទើប​បង្កការភ្ញាក់ផ្អើលដល់​សមត្ថកិច្ចចុះ​មកកន្លែងកើតហេតុ​តែម្ដង ។

ពាក់ព័ន្ធ​នឹងករណីនេះ លោកអធិការរងនគរបាលខណ្ឌដូនពេញ​ម្នាក់ បានបញ្ជាក់ប្រាប់ឲ្យដឹងថា​ ចំពោះករណីប្លន់ជនជាតិចិន​ យកលុយ អស់​ជាង៣ម៉ឺនដុល្លារ​ខាងលើនេះ ពិតជាមានប្រាកដមែន ខណៈពេលនេះសមត្ថកិច្ចបាននាំ​ជនជាតិចិន​រងគ្រោះ​ មកធ្វើការសាកសួរប៉ុស្តិ៍​នគរបាល​ផ្សារថ្មីទី១ ៕

( ដោយ ៖ ធ្នូជ័យ )

ប្រភព៖ FB