ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ កញ្ញា ធី សុវណ្ណថា បានបង្ហោះសារព្រមានប្តឹង ចំបុីខ្មៅ ក្រោយពីបានធ្វើការប្រមាថឈុត “ទេពីស្រីសួគ៌ឦសានបុរៈ”។

កញ្ញា ធី សុវណ្ណថា បានទុកពេលឲ្យចំបុីខ្មៅ ចេញមុខសុំទោសជាសាធារណៈ និងលុបវីដេអូប្រមាថនោះចេញ ក្នុងរយៈពេល២៤ម៉ោង ក្នុងករណី ចំបុីខ្មៅ មិនចេញមុខសុំទោសជាសាធារណៈទេនោះ កញ្ញា ធី សុវណ្ណថា នឹងចាត់ការប្តឹង ចំបុីខ្មៅ តាមនីតិវិធី។

យ៉ាងណាមិញនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយពីបានដឹងកំហុស លោក Heng yin ហៅ ចំប៉ីខ្មៅ បានធ្វើកម្រងផ្កាជូនដល់ ធី សុវណ្ណថា ទុកជាការដឹងខុស និងសំុអភ័យទោសរាល់ការប្រមាថមើលងាយរបស់ខ្លួនចំពោះឈុតតំណាងជាតិ ។

ដោយ កញ្ញា ធី សុវណ្ណថា បានសរសេររៀបរាប់ថា៖ “Video ថ្ងៃនេះ នាងខ្ញុំទទួលជូប Heng yin (ចំប៉ីខ្មៅ) ដែលបានចូលខ្លួនសារភាព ទទួលស្គាល់កំហុស
លើកម្រាមដៃ១០ សុំអធ្យាស្រ័យជាសាធារណៈ ចំពោះការប្រើពាក្យសម្តីឆ្គាំឆ្គង លើវប្បធម៌ជាតិថ្ងៃស្អែក Heng yin នឹងជួបជាមួយមន្ត្រីជំនាញវប្បធម៌អាជ្ញាធរ និងសមាគមន៍សិល្បៈ មានចំណាត់ការយ៉ាងណានោះ ខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត…”៕








(សូមទស្សនាវិដេអូ)
ប្រភព៖ Sovantha Thy