កម្មករ​នៅ​ក្នុងរោង​ចក្រ វីងស្តារស៊ូរ ផលិត​ស្បែក​ជើង​ ដែល​បានដួល​សន្លប់​ ដោយសារ…(ចុចអានបន្ត)

កងកម្លាំងនគរបាល​ខេត្តកំពង់ស្ពឺ​ បានចុះធ្វើការ​សម្រប​សម្រួល​ជួយសង្គ្រោះ​ កម្មករ​នៅ​ក្នុងរោង​ចក្រ វីងស្តារស៊ូរ ផលិត​ស្បែក​ជើង​ ដែល​បានដួល​សន្លប់​កាលពីព្រឹកថ្ងៃ​ទី១៩​ ខែតុលា​ ឆ្នាំ​២០១​៨​ នៅតាមបណ្ដោយផ្លូវជាតិ​លេខ ៣ ស្ថិតនៅ​ភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ។

កំពង់ស្ពឺ​ ៖​ ខណៈពេល​នេះ​ កម្មករ កម្មការិនី ប្រមា​ណ​ជិត​ ១០០​ នាក់​ /​ ១០,០០០​ នាក់​ មាន​អាការៈ​ភិ​តភ័យដោយតែមានបងប្អូន​កម្មករ​ កម្មការិនី​ ម្នាក់​​ឈ្មោះ​ យ៉េង សុីឌីម ភេទស្រី​ អាយុ​ ៣៤​ ឆ្នាំ​ អត្ត​លេខ​ Q201890570​ ធ្វើ​ការនៅក្រុម​ H8 ទើបតែនិងចូលធ្វើការថ្មី​ កាលពីថ្ងៃ​ 25,09,​20​18​ សង្ស័យ​ថាគាត់មានជំងឺ​ប្រចាំកាយ​បានធ្វើ​ការ​ស្រែកឡូ​ឡា​ខ្លាំង​ៗ​ បណ្ដាលឲ្យ​កម្មករ​ដទៃ​ទៀត​ ដែល​នៅក្បែរ​បាន​ឃើញ​និងឮ​ ក៏មានអារម្មណ៍ភិត​ភ័យ​ ​អ្នកខ្លះ​ក៏បានរត់ចេញ​មកក្រៅ​ អ្នកខ្លះ​ មានអាការៈស្ទើរខ្យល់​ស្ទើរ​វិលមុខ​ក៏បានទន់​ ដៃទន់ជើង​ ដួលសន្លប់​ងងឹត​មុខ​។

ក្នុង​នោះ​ត្រូវ​បា​ន​ការជួយសម្របសម្រួលជួយសង្រ្គោះបឋមពី​ក្រុមការងារ​សន្ដិសុខ​យាមក្រុមហ៊ុន​ កងកម្លាំង​នគរបាល​ប៉ុស្តិ៍​ ស្រុក​ និងមានមន្រ្ដីអាជ្ញាធរពាក់​ព័ន្ធជាច្រើនបានជួយបញ្ជូនបងប្អូនកម្មករ​ទៅកាន់​គ្លីនិក​ឯកជន​ និងមួយចំនួនទៀតបានបញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុកគងពិសី​ តាមការបញ្ជាក់​ ពី​លោកវរសេនីយឯក​ ឃឹម​ សុផាន់រ៉ា​ អធិការ​ស្រុក​គងពិសី​ ថាកម្មករដែល​បានញ្ជូនចេញទៅមន្ទីរ​ពេទ្យ​បង្អែក​និងគ្លីនិកឯកជន​ គឺមានចំនួនប្រមាណជិត​ ១០០​នាក់​ ប៉ុន្តែ​ក្នុង​នោះ​មានអ្នកខ្លះក៏ជាអ្នក​ជួ​យគ្រាគេ​ អ្នកដែលមានអាការៈ​ ធ្ងន់​ ស្រាល​ ទៅ​ដល់ពេទ្យខ្លួនក៏រៀង​វិលមុខ​ក៏សំរាកនៅពេទ្យតែ​ម្ដង​ ​ទើបឃើញមានចំនួនច្រើន។

បច្ចុប្បន្ន​កម្មករ​ទាំងអស់មានអាការៈ​ ធូស្រាល​វិញហើយ​ មិនបង្កឲ្យមាន​គ្រោះថ្នាក់​ដល់អាយុជីវិតនោះទេ៕

ប្រភព៖ FB