សែនអាសូរ!! បាក់ជេីង បាក់ដងកាំបិតដោយសារតែឡានដឹកដីបុក(មានវីដេអូ)

ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងឡានដឹកដីនិងម៉ូតូដឹកក្មេងសិស្សសាលា ស្ថិតនៅ ផ្លូវភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពត៌មានបានអោយដឹងថាមុនពេលមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគេឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាកទ្រីមសង់ សេរីឆ្នាំ២០១៣ ដែលមានស្លាកលេខ កណ្ដាល 1Q 5264បើកបរក្នុងទិសដៅពី លិចមកកេីតមានឌុបក្មេងៗសិស្សសាលាចំនួនពីរនាក់ស្រីម្នាក់ប្រុសម្នាក់មកដល់ចំនុចផ្លូវបែកជាបួនក៏វ៉ាក់អើជាមួយនឹងរថយន្តយីឌុបធន់ធំដឹកដី មានទិសដៅពីជេីងមកត្បូង ក៏បានបុកខ្ទាតមកខាងត្បូងផ្លូវប្រម៉ាណ៥ទៅ៦ម៉ែត្រ។ហើយរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ដោយបន្សល់ទុកជនរងគ្រោះទាំងបីនាក់ អ្នកឌុបសន្លប់ស្លូកស្ដឹង ចំណែកឯក្មេងស្រីមានអាយុប្រហែល១០ឆ្នាំបាក់ឆ្អឹងដងកាំបិតខាងឆ្វេង ក្មេងប្រុសអាយុប្រហែល៨ឆ្នាំ រងរបួសបាក់ភ្លៅខាងឆ្វេង។តាមប្រភពពត៌មានអ្នកទាំងបីនាក់រស់នៅ ភូមិ ព្រៃល្ងថ្មីខាងលិចវត្តកំពែង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាជាធានីភ្នំពេញ។ហើយពួកគេធ្វើដំណើរតាមដងផ្លូវខាងលើនេះដើម្បីទៅសាលារៀនអង់គ្លេសមីគីវ៉េ។

ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចហើយសមត្ថកិច្ចក៏មកដល់ធ្វើការវាស់វែង កត់កំណត់ហេតុ និងបានទំនាក់ទំនងហៅរថយន្តសង្រោះបន្ទាន់របស់មន្ទីសម្រាកព្យាបាល មហានគរដេីម្បីយកជនរងរងគ្រោះទាំង៣នាក់ទៅព្យាបាល។