ក្តៅៗ លោកឧកញ៉ា ឌួង ឆាយ ផ្ញើរសារទៅលោកវិល្លាមភ្លែតថា តើឯងហ៊ានសារភាពទេថាឯងជាមនុស្សអាក្រក់ និងព្រមទទួលកំហុសនឹងទេ?

ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ លោកឧកញ៉ាវ័យក្មេង ដែលលោកតែងតែជួយដល់សង្គម និងចាស់ជរាជួបការលំបាកនានា នៅតាមបណ្តាខេត្ត ក្រុង គឺតែងតែមានវត្តមានលោកចូលរួមក្នុងសកម្មភាពមនុស្សធម៏រហូតមក។លោក ឧកញ៉ា ឌួង ឆាយ កាលពីពេលថ្មីៗនេះ លោកក៏បានបង្ហោះសារ ហាក់ចង់បង្កប់ន័យយ៉ាងជ្រៀលជ្រៅ ទៅលើលោក វិល្លាម ដោយសារនៅលើបណ្តាបណ្តាញសង្គមរបស់លោក ឧកញ៉ា​ ឌួង ឆាយ បានបង្ហោះរូប និងពាក្យពេចន៍ ដែលលោកវិល្លាមបានលើកឡើង ពីមេគ្រឿងញៀន ហុង កុង ដែលមានប្រឈមមុខនឹងការពិត ព្រមទាំងបានសារភាព ពីកំហុសរបស់ខ្លួន នៅមុខតុលាការនោះ។

លោកឧកញ៉ាចិត្តធម៏ ឌួង ឆាយ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្លួនយ៉ាងដូច្នេះថា “គួរផ្ញើជូនខ្លួនឯងវិញបានត្រូវអាកំសាកញី 👎👎👎 ជន្លេនតាំងខ្លួនជានាគឯងធ្លាប់បោកប្រាស់ស្រីៗច្រើនណាស់ តើឯងហ៊ានសារភាពទេថាឯងជាមនុស្សអាក្រក់ និងទទួលទោសអនុវត្តកំហុសនឹងទេ? យើងគិតថាឯងមិនហ៊ានទេ។ កុំយកឋានៈតួនាទីមកបិទបាំងទង្វើដ៏អាក្រក់ថោកទាបរបស់ឯង។ យើងធ្លាប់មានប្រវត្តិមិនល្អទោះបីគេរករឿងយើងមុនក៏ដោយប៉ុន្តែយើងទប់អារម្មណ៍ខ្លួនឯងមិនបានហើយក៏មិនមែនជាបទល្មើសព្រហ្មទណ្ឌ រឺ អំពើថោកទាបដែរ ហើយយើងក៏ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ និងអនុវត្តទោសកំហុសរបស់យើងដែរ។ តើឯងហ៊ានដែរទេ? យើងគិតថាឯងមិនហ៊ានទេ”។

យ៉ាងណាមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏មានបងប្អូនជាច្រើន សូមណូមពរឲ្យលោកទាំងពីរឈប់ឈ្លោះប្រកែកគ្នាទៅ ព្រោះសុទ្ធតែខ្មែរគ្នាឯងទេ៕

យ៉ាងណាមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏មានបងប្អូនជាច្រើន សូមណូមពរឲ្យលោកទាំងពីរឈប់ឈ្លោះប្រកែកគ្នាទៅ ព្រោះសុទ្ធតែខ្មែរគ្នាឯងទេ៕