ឡូយម្មង! តោះមើលរូបភាព នី រតនា មុនពេលចូលរោងទៅ​សែនព្រេន​នៅផ្ទះ​ខាង​ស្រី​សិនប្រិយមិត្តចង់ដឹងទេ?ថាពិសេសយ៉ាងណានោះ….(មានវីឌីអូ)

​ល្ងាច​នេះ​ដល់​វេលា​ដែល នី រតនា និង អនាគត​ភរិយា ដឹក​ដៃ​គ្នា​ចូល​រោង​សូត្រមន្ត​ហើយ ប៉ុន្តែ​មុននឹង​ពិធី​ចូលមក​ដល់​លោក​បាន​ទៅផ្ទះ​ខាង​ស្រី ដើម្បី​រៀបចំ​ពិធីសែនព្រេន​ជាមុនសិន ជាក់ស្តែង​ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណីចិន បង្ហាញឱ្យឃើញថា នី រតនា និង គូ​ដណ្តឹង ពិតជា​សម​គ្នា​ខ្លាំងណាស់ ។​​នី រតនា ពិតជា​សង្ហាមែន​ក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ក្រហម ជា​ឈុត​ប្រពៃណី​របស់​ចិន លោក​បាន​និយាយថា «កម្មវិធី​ទី ១ សែន​កុងម៉ា សូមឱ្យ​កូនចៅ​សុខសប្បាយ រកស៊ី​មានបាន» ។​

​បន្ទាប់ពី​ចប់​កម្មវិធី​សែន​កុងម៉ារួច នី រតនា ត្រៀមខ្លួន​ដើម្បី​ចូល​រោង​នៅ​ល្ងាច​នេះ​នៅផ្ទះ​ខាង​ស្រី មើលទៅ នី រតនា ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់​នៅក្នុង​ថ្ងៃពិសេស​របស់ខ្លួន ជាពិសេស​ទទួល​បានកា​រ​ជូនពរ​យ៉ាងច្រើន​ពី​ក្រុមគ្រួសារ និង ​មិត្តភក្តិ ។ ជាមួយនិង​ពិធី​ដ៏​រីករាយ​នេះ នី រតនា ក៏បាន​ផ្ញើ​សារ​ទៅកាន់​មិត្តភក្តិ​ទាំងអស់គ្នា​ថា ជួបគ្នា​ថ្ងៃស្អែក ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnyratanaofficial%2Fvideos%2F229378567989218%2F&show_text=0&width=267