ទីបំផុត ដឹងហើយ ក្រុមហ៊ុនដែលយករូបប្រាសាទអង្គរវត្ត ទៅធ្វើជាគម្របបង្គន់ និង កម្រាលជើងនោះ

បន្ទាប់ពីមានប្រតិកម្មរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ចំពោះគេហទំព័រAmazon ដែលជាផ្សារលក់ដូរទំនិញតាម Online បានធ្វើការផ្សព្វផ្សាយលក់នូវផលិតផលបន្ទប់ទឹកឬបង្គន់ ដែលបានយករូបប្រាសាទអង្គរវត្ត និង ទង់ជាតិកម្ពុជា ទៅធ្វើជាគម្របបង្គន់ ឬកម្រាលជើងនោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៧ ខែមករានេះ បានផ្ញើលិខិតទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ និងលោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ដើម្បីជួយទប់ស្កាត់ការផ្សព្វផ្សាយ របស់ក្រុមហ៊ុន Amazon នោះហើយ ។

នៅក្នុងលិខិតដដែលនោះបានសរសេរថា តាមរយៈការស្រាវជ្រាវបឋម តាមប្រព័ន្ធលក់ដូរទំនិញគេហទំព័រ Amazon និង គេហទំព័រមួយចំនួន អាជ្ញាធរជាតិអប្សារាបានរកឃើញថា ទំនិញទាំងនោះភាគច្រើនមានប្រភព និង ទីតាំងផលិតនៅប្រទេសចិន មានដូចជាក្រុមហ៊ុន Bestchong និង ក្រុមហ៊ុន Keiwiornb ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត ដែលពុំអាចកំណត់ប្រភពច្បាស់លាស់ ។យោងតាមក្រុម​​​​​​​​​​ហ៊ុន Amazo​​​​​​​​​​​​​​​​​​​​​​n ដ៏ល្បីរបស់​​​​​​​​​​​​អាមេរិក បាន​​​​​​​​​​​​បង្ហោះនៅ​​​​​​​​​​​​​​​ក្នុងទីផ្សាររប​​​​​​​​​​​​ស់ខ្លួន ដោយយករូបប្រសាទអង្គរវត្ត ព្រះបា​​​​​​​​​​​​​​​​​​​​​​​​​ទជ័យវរ្ម័នទី៧ ព្រហ្មមុ​​​​​​​​​​​​​​ខបួន និងប្រសាទនានារបស់ខ្មែរ យកម​​​​​​​​​​​​​កធ្វើជាគ​​​​​​​​​​​​​ម្រប​​​​​បង្គន់ និងជាកម្រាល​ជើង ដាក់ល​​​​​​ក់ក្នុង​​​​​​​​​​​​​​​​​​​​​​តម្លៃត្រឹមតែ១៩.៩​​​​​​​​​​​​​​​​​​​​​​​​​៩ដុល្លារអាមេរិក ដែលវាកា​​​​​​​​​​​​​​​​​​​​​​​​​ន់តែបង្ហាញថា​​​​​​​​​​​​ ក្រុមហ៊ុន​​​​​​​​​​​​នេះកាន់​​​​​​​​​​​​​​​​​​​​​​​​​​តែផ្គើន ដល់ប្រជា​​​​​​​​​​​​​​​ជនកម្ពុជា​​​​​​​​​​​​​កាន់តែ​​​​​​​​​​ខ្លាំង​​​​​​ឡើងៗ។ ក្រៅពីប្រាសាទ និង ទង់ជាតិកម្ពុជា ក៏មានទង់ជាតិអាមេរិក វៀតណាម ថៃ ចិន និង ប្រទេសមួយចំនួនទៀតផងដែរ ដែលត្រូវបានក្រុមហ៊ុនចិនទាំងនោះ យកទៅច្នៃជាគម្របបង្គន់ ក៏ដូចជាកម្រាលជើង ដើម្បីដាក់លក់នៅលើគេហទំព័រ Amazon ផងដែរ ។ហើយក្រុមហ៊ុន Amazon នេះ ម្ចាស់របស់វាគឺលោក Jeff Bezos ជាកំពូលមហាសេដ្ឋីលេខ១លើពិភពលោក មានទ្រព្យសម្បត្តិ​ ១៣៧ពាន់លានដុល្លារអាមេរិក ហើយថ្មីៗនេះលោកទើបនឹងប្រកាសលែងលះពីភរិយា ៕