ថ្ងៃនេះជា ការប្រកួតរវាងអ្នកប្រដាល់លំដាប់ពិភពលោក គឺ ប៉ាគីអាវនឹងប្រូន័រ មើលទៅសកម្មភាពថ្ងៃនេះ ប៉ាគីអាវ លេងបានល្អមែនទែន គឺវាយចំៗចំនុច នឹងខ្លំាំងៗថែមទៀត ក្រឡេកទៅមើល ប្រូន័រ វិញវៃគេចៗនិងទប់ៗទីបំផុត ប៉ាគឺអៅនៅតែរក្សា ខ្សែរក្រវ៉ាតបានដដែល ប្រកួតរហូតដល់ទឹកទី12….បញ្ចាក់ថា ជេីងខ្លាំងប្រចាំទ្វីបអាស៊ី វ័យ៤០ឆ្នាំ Pac Man បានគ្រប់គ្រងស្ទេីរតែគ្រប់ទឹក ពោលគឺមានប្រៀប និងវ៉ៃចំគោលដៅជាច្រេីន ជាពិសេស Broner វីសសន្លប់ក្នុងទឹកទី៣ និងទឹកទី៧។តាមរយ:ជ័យជម្នះនៅលេីសង្វៀន MGM Grand



Garden នៅអាមេរិកនេះ ធ្វេីអោយកីឡាករកម្ពស់ ១.៦៦ម៉ែត្រ Pacquiao រកបានជ័យជម្នះលេីកទី៦១ដង ចាញ់៧ដង និងស្មេី២ដង ដោយផ្តួលដៃគូអោយសន្លប់បាន៣៩ដង (Knock out) ក្នុងចំណោមប្រកួតសរុប ៧០ដង។នេះជាការបរាជ័យលេីកទី៤ របស់កីឡាករអាមេរិក Adrien Broner ដែលប្អូន Pacquiao ១១ឆ្នាំ ស្មេី១ និងធ្លាប់ផ្តួលដៃគូសន្លប់២៤ដង មិនប្រកាសលទ្ធផលម្តងក្នុងចំណោមប្រកួតបាន៣៩ដង៕


