លោកឧកញ្ញា ដួង ឆាយ បង្ហោះសារប៉ុន្មានឃ្លានេះ ធ្វើអោយអ្នកមានប្ដីប្រពន្ធពេញចិត្តស្ដូក

ភ្នំពេញ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយ លោកឧកញ្ញ៉ា ដួង ឆាយ ដែលមហាជនតែងតែដាក់ងាថាជា ឧកញ្ញ៉ាចិត្តធម៌នោះ លោកឧកញ្ញា តែងតែជួយដល់ជនក្រីក្រ ទុរគតជន ជាពិសេសនោះ លោកឧកញ្ញា តែងតែចូលរួមក្នុងកម្មវិធីសប្បុរសធម៌ផ្សេងទៀតដូចជា មន្ទីពេទ្រ គន្ធបុប្ផា និងមូលនិធិផ្សេងៗទៀត យ៉ាងណាមិញ បច្ចុប្បន្ន លោកឧកញ្ញ៉ា និងភរិយា មានបុត្រា ២នាក់ និងម្នាក់ទៀតកំពុងនៅក្នុងផ្ទៃ។ ហើយនៅមុននេះ លោកឧកញ្ញ៉ា បានបង្ហោះបានឃ្លាដែលចាក់ដោតបេះដូងមហាជនទូទៅ គឺ «ពិសោធន៍ភាពស្មោះត្រង់របស់មនុស្សស្រីគឺនៅពេលបុរសម្នាក់គ្មានអ្វីៗទាំងអស់ ប៉ុន្តែគេយកយើងជាស្វាមី។ ពិសោធន៍ភាពស្មោះត្រង់របស់មនុស្សប្រុសគឺពេលគេមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែគេមិនបោះបង់ចោលភរិយា ( ហាមមើលម៉ូតសក់ខ្ញុំបាទ )»។