ការធ្វើបាត់ លិខិតឆ្លងដែនពេលដែលលោកអ្នក កំពុងធ្វើដំណើរទៅ ទឹកដីក្រៅស្រុក(បរទេស) ជាពិតណាស់ គឺជាសុបិន្ដសែនអាក្រក់ និងភ័យខ្លាច ដ៏ធំមួយ របស់ភ្ញៀវទេសចរណ៏ទាំងអស់ ព្រោះមានន័យថាពួកគេនឹង ត្រូវជាប់ គាំងនៅ ក្នុងប្រទេសមួយនោះ ហើយក៏ស្ថិតនៅក្នុងការស្នាក់នៅមិនស្របច្បាប់ផងដែរ។ដោយឡែកតាមរយៈគេហទំព័រ ហ្វេស ប៊ុករបស់បងស្រីម្នាក់ដែលមានឈ្មោះថា Soy Chan Thanyបានធ្វើការបង្ហោះសាររៀបរាប់អំពី ជនបរទេសម្នាក់ ត្រូវជាជនជាតិ អូស្ដ្រាលី ត្រូវបានជនបោកប្រាស់ម្នាក់ បោកយកអស់កាបូប ដោយនៅក្នុងនោះ មានលិខិតឆ្លងដែន និងលុយ ដែលធ្វើអោយរូបគាត់មិនអាចត្រលប់ទៅប្រទេសកំណើតរបស់គាត់បានវិញ ហើយគាត់បានសរសេររៀបរាប់ប្រាប់ថា៖

“Chairami គាត់ជាជនជាតិAustralia គាត់ថាគាត់ត្រូវគេបោកយកកាបូបលុយដែលមានអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន(passport) នឹងលុយមួយចំនួន ដែលធ្វើអោយគាត់មិនអាចត្រលប់ទៅប្រទេសគាត់វិញបាន។ គាត់បានទប្តឹងប៉ូលីស ហើយតែនូវតែមិនបានផលព្រោះមិនមានអ្វីទាក់ទង។ គាត់មានចិត្តសណ្តោសចំពោះសត្វណាស់ជាពិសេសសត្វឆ្កែ ឆ្កែបួនក្បាលរបស់អ្នកភូមិជិតនឹងគឺស្រលាញ់គាត់ខ្លាំង វាតែងតែការពារឥវ៉ាន់នឹងវ៉ាលិរបស់គាត់ពេលដែលគាត់ទៅរើសកំប៉ុង ត្រលប់មកវិញគាត់តែងតែមានរបស់ផ្ញើរអោយពួកវាសុី និងប្រលែងជាមួយវាដូចកូនចឹង បែបនេះហើយបានជាសត្វនឹងស្មោះរហូតដល់អ្នកណាដើរជិតមិនបាន។ គាត់សំរាកនៅក្បែររបងពេទ្យ

ព្រះកេតុមាលារាល់ថ្ងៃ ដោយមានក្តីអាណិត តែខ្ញុំមិនមានលទ្ធភាពជួយគាត់បានខ្ញុំមានតែ សូមអោយអ្នកទាំងអស់គ្នាជួយឡាយ និងស៊ែរ អោយបានច្រើនដើម្បីដឹងដល់សប្បុរជន នឹងស្ថានទូតAustralia ដើម្បីជួយដល់ជនជាតិអាណាថាម្នាក់នេះផង អរគុណទុកមុនណាអ្នកទាំងអស់គ្នា មិនមែនតែជនជាតិគេបានយើងអោយតំលៃទេតែវាជារឿងអយុត្តិធម៌ហើយគួរអោយសង្វែកណាស់”។










