ពុទ្ធោលោកអើយ ទៀតហើយជំងឺបាក់ទឹកចិត្តបានឆក់យកជីវិតស្រីស្អាតម្នាក់

កាលពីថ្មីៗនេះ មានករណី ជំងឺបាក់ទឹកចិត្ត ច្រើនអ្នកណាស់ យ៉ាងណាមិញ មុននេះបន្តិចគណនេយ្យហ្វេសបុកមួយឈ្មោះថាBoromey Pichបានបង្ហោះករណីនេះ ដែលបានកើតឡើងលើប្អូនស្រីរបស់គាត់ ដែលធ្វើឲ្យរូបនាងបញ្ចប់ជីវិតខ្លួនឯងទាំងនៅវ័យក្មេង បន្សល់ទុកនៅភាពក្រៀមក្រំ សោកសៅជាខ្លាំងក្នុងក្រុមគ្រួសារ។ តាមរយៈហ្វេសបុកខាងលើបានរៀបរាប់ដំណើររឿងយ៉ាងដូច្នេះថា៖ “អាជំងឺឆ្គួតឡប់ហេតុអីឯងមកឆក់យកជីវិតប្អូនស្រីរបស់ខ្ញុំទាំងនៅវ័យក្មេងយ៉ាងនេះ គ្នាខំប្រឆាំងជាមួយឯងមួយឆ្នាំជាងហេីយតែនៅតែមិនឈ្នះឯងទៀតចឹង​😭បងប្អូនស្រីតែ៣អ្នកតែបងមិនដែរត្រូវជាមួយប្អូនទេបងស្តាយណាស់ដែរបងមិនចេះផ្អែមល្ហែមអោយដូចបងប្អូនគេ👭👫ក្រោកឡេីងមកឈ្លោះគ្នាទៀតណា​😭” ទោះបីជាយ៉ាងណាក៌ដោយសូមណែនំាដល់អ្នកមានបញ្ហាក្នុងជីវិតទំាងអស់ត្រូវតែតស៊ូឡើង កុំគិតខ្លី ព្រោះដំនោះស្រាយនៅតែមានសំរាប់យើង