ពុទ្ធោ ! សូមទេវតាជួយថែរ តារាកំប្លែងដ៏ល្បីនាយកុយ និងនាយក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩នេះ នៅលើផ្លូវលេខ​៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្នងហេតុការណ៍នោះដែរអ្វីដែលយើងចាប់អារម្មណ៍និងស្លុតចិត្តយ៉ាងខ្លាំងនោះជនរងគ្រោះដែលនៅក្នុងរថយន្តនោះមានតារាកំប្លែងដ៏ល្បីនៅកម្ពុជា នាយកុយ និងនាយក្រិន។

ប្រភពដដែលបានបន្តថា ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩នេះ បណ្ដាលមកពីរថយន្តបែកកង់រ៉េ ទៅបុកដើមឈើ។ ដោយរថយន្ដដែលតារាកំប្លែងទាំងពីរនាក់ធ្វើដំណើរនេះ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AR-9968 បើកបរដោយឈ្មោះ ជួង ជី (ហៅនាយកុយ) អាយុ​៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ រងរបួសកែងដៃស្តាំ និងអ្នករួមដំណើរឈ្មោះ ទេស សុជន (នាយក្រិន) ​អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ដោយជនរងគ្រោះទាំងពីរធ្វើដំណើរ មកពី​ខេត្តរតនគរី ទៅរាជធានីភ្នំពេញ៕