មូលហេតុដែលបណ្តាលអោយ តារាកំប្លែងនាយកុយ និង នាយក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារតែ….

កាលពីយប់ទាបភ្លឺ វេលាម៉ោង០៥:៥០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ គឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតនៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយអ្នកដែលគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានគេស្គាល់ថា គឺជាតារាកំប្លែងជើងចាស់ ដ៍ល្បីនៅក្នុងប្រទេសកម្ពុជាយើង គឺនាយកុយ។ហេតុការដ៍រន្ធត់នេះបានកើតឡើងដោយសារតែរថយន្តរបស់នាយកុយ បានបែកកង់ ខណះពេលដែលកំពុងតែបើបរនៅលើផ្លូវក្នុងល្បឿនលឿនគួរសម បណ្តាលអោយរ៉េចង្គួត ទៅបុកនឹងដើមឈើមួយកន្លែង​ ដែលបណ្តាលអោយរថយន្តរងការខួចខាត ពីមុខយ៉ាងខ្លាំង ហើយបង្កអោយ តារាកំប្លែង នាយកុយ រងបួសកែងដៃស្តាំលក្ខណៈស្រាល។

គួរបញ្ចាក់ផងដែរថា ជនរងគ្រោះមានឈ្មោះថា ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង នបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៍ស ស្លាកលេខ ភ្នំពេញ 2AR-9968 លុះដល់កន្លែងកើតហេតុស្រាប់តែរថយន្តបែកកង់ បណ្តាលអោយរ៉េចង្កូត ទៅបុកនឹងដើមឈើតែម្តង។រីឯអ្នករួមដំណើរជាមួយនឹងនាយកុយ គឺត្រូវបានគេស្គាល់ថា គឺជាតារាកំប្លែងដែរ ដែលមានឈ្មោះថា ទេស សុជន(នាយក្រឹន)ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង(គ្មានរបួស)។ មុនពេលកើតហេតុ នាយកុយបានបើករថយន្តរបស់ខ្លួន ពីខេត្តរតនះគីរី មកទីក្រុងភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តក៍បែកកង់ រ៉េចង្គួតទៅបុកដើមឈើតែម្តង ហើយករណីនេះគឺមិនបង្កអោយមានរងរបួសធ្ងន់ធ្ងរនោះទេ៕