ថ្មីដូចដែលប្រិយមិត្តបានដឹងហើយថា នាយ កុយ និង នាយ ក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍ មួយដ៏រន្ធត់ ដែលបណ្តាលឲ្យរថយន្ត របស់នាយ កុយ ខ្ទេច ហើយថែមទាំងរូបលោក និង នាយ ក្រិន បានមានរបួស ពេលនេះកំពុងតែសំរាក់ព្យាបាលនៅក្នុងមន្ទីពេទ្យ មួយដែលស្ថិតនៅក្នុងខេត្ត ត្បូងឃ្មុំ ។ហើយជាក់ស្តែងនៅក្នុងពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសដែលមានឈ្មោះថា Khan Chan Sophal បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា “ពិតមិនគួរឲជឿសោះថា យន្ត័បារមី ពូកុយ អាចជួយសង្គ្រោះអាតុជីវិតគាត់បាន ដោយមិនមានរបួសធ្ងន់ធ្ងរ

នោះទេ! សូម្បីតែដៃអាវ ក៏មិនមានរហែក ឬរបួសឡើយ និងបានធ្វើឲពេទ្យ មានការងឿងឆ្ងល់ជាខ្លាំង! តែចំពោះ នាយក្រិនអាចនិងធ្ងន់ធ្ងរ ជាងពូកុយ ដោយក្បាលបោកនិងតាបឡូឡាន សន្លប់ស្តូកស្តឹង ។រថយន្ត ឡង់គ្រីស៊រ សេរីថ្មីទំនើបរបស់ពូកុយ បានបើកល្បឿនលឿន ពេលយប់ដោយប្រញាប់មកភ្នំពេញវិញបន្ទាប់ពី ការសំដែងនៅខេត្តត្បូងឃ្មុំនោះចប់ ហើយជាអកុសល កង់រថយន្តនោះបានបែកកង់មុខ ក្នុងល្បឿនលឿន រេទៅបុកដើមឈើ លាន់ដូចផ្ទុះគ្រាប់បែក ។ប្រជាជនអ្នកស្រុកនាំគ្នា ផ្អើលមកមើលលាន់មាត់គ្រប់គ្នាថា ប្រាកដជាស្លាប់គ្មានសល់ ! មួយសន្ទុះក្រោយមកឭសម្លេង ពូកុយស្រែក ថា ៖ ជួយផងៗ ខ្ញុំជាតារាកប្លែង ឈ្មោះកុយ !ភ្លាមនោះប្រជាជន បានរាយការណ៍ទៅ ប៉ូលីសមូលដ្ឋាន ឲ មកជួយសង្គ្រោះជីវិតពួកគាត់ ។”









