ភ្នំពេញ នៅវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មានករណីឆក់កាបូបពីនារីម្នាក់បានកើតឡើង ត្រង់ចំនុចចំណុចភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ខណះនោះសមត្ថកិច្ចសហការជាមួយសមត្ថកិច្ចប៉ុស្ថិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ឃាត់ខ្លួនបានភ្លាមៗ ជនសង្ស័យទី១ឈ្មោះ សួស ឡុង ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ និងទី២ឈ្មោះ គីម បញ្ញា ភេទប្រុសអាយុ២០ ឆ្នាំមុខរបរ មិនពិតប្រាកដ នារីរងគ្រោះបញ្ចាក់ប្រាប់ថា មុនពេលកើតហេតុនាងបាន ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុច ជិតស្ដុបផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកស្រាប់តែមានជនជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច ភ្លាមៗ ខណះនោះដេញតាមភ្លាមៗតែម្តងទីបំផុតក៌ត្រូវជាប់ក្លេរបស់សម្ថកិច្ច។


