កាលពីថ្ងៃម្សិលមិញ អ្នកគ្រូ គង់ ណារី វិរៈសិល្បការនី បានទទួលមរណៈភាពហើយ។ បន្ទាប់ពីទទួលមរណៈភាពហើយនោះ សពរបស់អ្នកគ្រូ ត្រូវបានយកទៅតម្កល់នៅវត្តកោះ សពនិងបូជា នៅថ្ងៃពុធ។បើយោងតាមគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានរៀបរាប់យ៉ាងដូច្នេះថា “មកចូលរួមពិធីបុណ្យសព វិរៈសិល្បការនី អ្នកគ្រូ គង់ ណារី តម្កល់នៅវត្តកោះ សពនិងបូជា នៅថ្ងៃពុធ”។ដូចនេះសូមបងប្អូន រួមអាជីព កូនសិស្ស និងបងប្អូនដែលស្គាល់អ្នកគ្រូ បើមានបំណងចង់ចូលរួមក្នុងពិធីបុណ្យសពអ្នកគ្រូ សពអ្នកគ្រូតម្កល់នៅវត្តកោះ កុំភ្លេចចូលរួមទាំងអស់គ្នា។ សូមអរគុណ៕











