នី រតនា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ដែលទើបចូលរោងជ័យកាលពីថ្ងៃទី១៨ ខែមករា កន្លងទៅនេះ ដោយមានការរៀបចំយ់ាងអធិកអធ័ម។ ដោយឡែកនៅព្រឹកនេះដែល គេសង្កេតឃើញគណនីរបស់បានបង្ហោះថា៖ “ទាយមើលថាពួកខ្ញុំកំពុងទៅណា?”។ ភ្លាមៗនោះមានអ្នកគាំទ្របានចូលទៅខមិនថា៖ “Honey moon, ទៅក្រេបទឹកឃ្មុំ ,សូមអោយបងទាំងពីរប្រកបដោយសុខសុវត្តិភាពនឹងរីករាយក្នុងការធ្វេីដំណេីរកំសាន្តនេះណានឹងឆាប់មានសមាជិកថ្មីតូចៗផង😝😝😝😘😘😘😘😘😘”។ គួរបញ្ជាក់ថា លោក ណី រតនាបានដឹកដៃភរិយាទៅដំណើរកំសាន្ត ក្រេបទឹកឃ្មុំនៅឯក្រៅប្រទេស ហើយប្រហែលជាទៅប្រទេសថៃតែម្តង ព្រោះលោកធ្វើដំណើរតាមជើងហោះហើយ របស់ក្រុមហ៊ុន បំាងកក អែរវេ៕



