នារីអាយុ ១៨ឆ្នាំម្នាក់ ជឿជាក់លើសង្សារខ្លួនដោយទៅផ្ទះសំណាក់ជាមួយគ្នា ពេលទៅដល់ ស្រាប់តែសង្សាបែរជា…..

នៅប៉ុស្តិប៉ូលីស រ៉ាត់តាក់ណាធិបេត ខេត្ត នុនថាក់បុរី ប៉ូលីសស៊ើបអង្កេត បានចាប់ខ្លួនជនល្មើស ៤នាក់ ឈ្មោះ ១ នាយ ក្រៃរក្ស កែវខាំផែង អាយុ ១៩ឆ្នាំ អ្នកខេត្ត នុនថាក់បុរី ២ នាយ សៈរ៉ាវុធ ឬ កត វិធីចម្រើន អាយុ ២២ឆ្នាំ អ្នកស្រុក នុនថាក់បុរី ៣ នាយ អាក់ណាន់ ឬ ក្វាង បួរកៅ អាយុ ១៩ឆ្នាំ អ្នកខេត្ត នុនថាក់បុរី និងនាយ បួន ប៉ាន់ដែង អាយុ ៤៧ឆ្នាំ ពីបទព្រួតគ្នារំលោភអ្នកនាង ណយ (នាមសន្និដ្នាន) អាយុ ១៨ឆ្នាំ អ្នកខេត្ត នុនថាក់បុរី ដើម្បីប្ដឹងឡើងតុលាការ ហើយនៅមានជនជាប់ចោទដែលរត់គេច ២នាក់ទៀងគឺ ១ នាយ ណាត់ថៈផុង កាន់ថួង អាយុ ២២ឆ្នាំ ២ នាយ តាក់វ៉ាន់ ផាន់ក្រាក់ថូ អាយុ ២០ឆ្នាំ ។

ជនទាំងអស់នេះត្រូវបានជាប់ចោទពីបទ “ រួមគ្នារំលោភនារីដ៏ទៃដែលមិនមែនជាភរិយាខ្លួន “មានលក្ខណៈជាការរួមភេទជាក្រុម “ តាមមាត្រា 276 អ្នកណារំលោភអ្នកដ៏ទៃដោយប្រការណាមួយ ដោយប្រើកម្លាំងបាយដោយអ្នកដ៏ទៃនោះស្ថិតនៅក្នុងសភាពមិនអាចតបតបាន ឬធ្វើអោយអ្នកដ៏ទៃនោះយល់ច្រឡំថា ខ្លួនជាបុគ្គលផ្សេងត្រូវមានទោសជាប់គុកចាប់ពី 4-20 និងពិន័យជាទឹកប្រាក់ចាប់ពី 8,000-40,000 បាត ។សម្រាប់ក្ដីនេះកើតឡើងកាលពីវេលាម៉ោង 23.00នាទី ថ្ងៃទី ៧ មេសា កន្លងមក ។ ប៉ូលីសបានទទួលបណ្ដឹងពីជនរងគ្រោះគឺអ្នកនាងណយ ថា កាលពីក្បាលព្រលប់ថ្ងៃទី ៧ មេសា កន្លងមកវេលាម៉ោងប្រហែល 18.00នាទី ខ្លួនត្រូវនាយ សៈរ៉ាវុធ ឬហៅថា កត ដែលស្គាលគ្នា ជិះម៉ូតូមកទទួលខ្លួននៅមុខផ្ទះ ដោយប្រាប់ថានាំទៅជិះម៉ូតូដើរលេង ដោយខ្លួនស្គាល់នាយសៈរ៉ាវុធច្បាស់ ទើបជឿទុកចិត្ត ព្រមជិះម៉ូតូទៅជាមួយ ក្រោយមកនាយសៈរ៉ាវុធក៏នាំគ្នាទៅផ្ទះសំណាក់មួយដែលគ្មានលេខ ផ្លូវ សៀងមឿង នុនថាក់បុរី ១៥ ផ្លូវបែកជា ៨ ដែលមានក្រុមមិត្តភក្ដិនាយសៈរ៉ាវុធអង្គុយផឹកស្រារងចាំចំនួន ៥នាក់ ។

ក្រោយមកក្រុមមិត្តភក្ដិនាយសៈរ៉ាវុធ បានប្រើកម្លាំងបាយរំលោភខ្លួនរហូតបានសម្រេច ដោយនាយសៈរ៉ាវុធ ឈរចាំមើល ក្រោយមិត្តនាយសៈរ៉ាវុធរំលោភគ្រប់គ្នាហើយ នាយសៈរ៉ាវុធបានជិះម៉ូតូជូនខ្លួនត្រឡប់មកផ្ទះវិញ ព្រមទាំងនិយាយគម្រាមមិនអោយយករឿងខាងលើទៅប្រាប់អ្នកណា ទើបខ្លួនយករឿងហេតុទាំងអស់នោះទៅប្រាប់ម្ដាយ មុននឹងសម្រេចចិត្តចូលមកប្ដឹងប៉ូលីសអោយប៉ូលីសចាប់ខ្លួនក្រុមជនល្មើសទាំងអស់នោះដំណើតក្ដីតាមផ្លួវច្បាប់ ។ក្រោយពីបានទទួលបណ្ដឹងប៉ូលីសបានប្រមូលភ័ស្តុតាងនិងសាក្សី ព្រមទាំងនាំជនរងគ្រោះទៅត្រួតពិនិត្យរាងកាយនៅមន្ទីរពេទ្យមុននឹងនាំកម្លាំងទៅចាប់ខ្លួនក្រុមជនល្មើសដែលរួមគ្នាបង្កហេតុបាន ៣នាក់ មុននាំខ្លួនទៅធ្វើបែបបទសារភាពនៅកន្លែងកើតហេតុ ខណៈពេលដែលនាយ បួន ប៉ាន់ដែង អាយុ ៤៧ឆ្នាំ ជនល្មើសទី ៤ បានទាក់ទងចូលមកប្រគល់ខ្លួននិងបានបដិសេធគ្រប់បទចោទប្រកាន់ ។ ចំណែកជនល្មើស ២នាក់ទៀត នៅរត់គេចនៅឡើយ ទើបប៉ូលីសុំដីកាពីតុលាការខេត្ត នុនថាក់បុរី ដើម្បីតាមដានចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ប្រភព៖ ytfb