ប្រិយមិត្តបានដឹងហើយថា មានចំងល់ជាច្រើនក្រោយពីឃើញនាយ កុយ ពុំមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ ព្រោះថាតាមសភាពឡានរបស់គាត់គឺពុំសមហេតុផលដូច្នេះឡើយ ឡាននោះស្ទើរតែខ្ទេចទាំងស្រង់ទៅហើយ តែមនុស្សពុំមានអ្វីគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។ ជាពិសេស នៅមុននេះបន្តិច នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លោក ហេង ឡុង បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតហើយទាក់ទងរឿងរបស់ នាយ កុយ ដែលទើបបានទំលាយរឿងមួយដែលស្តាប់មើលទៅពិតជាព្រឺសម្បុរសខ្លាំងណាស់។ ដោយក្នុងនោះ លោក ហេង ឡុង បានសរសេរថា៖



“បងកុយបានទម្លាយអាថ៌កំបាំងដ៏សែនរន្ធត់មួយថា មានអរូបីគោះកញ្ចក់ឡានគាត់ពីរដងមុននឹងបែកកង់។ នៅពេលដែលគាត់ងងុយគេងគាត់បានអែបឡានចតដើម្បីសម្រាកនៅវេលាម៉ោង4ទៀបភ្លឺ ប៉ុន្តែរឿងដែលមិននឹកស្មានដល់ គឺមានអ្នកគួរគោះកញ្ចក់ឡានគាត់ពីរដង គាត់ដើររកមើលជុំវិញឡានគ្មានឃើញអ្វីសោះ គាត់ក៏បានសន្និដ្ឋានថាប្រហែលជាគេ (អរូបី) មិនចង់ឲ្យយើងសម្រាកនៅទីកន្លែងនេះហើយ ទើបគាត់សម្រេចចិត្តបន្តរតំណើរទៅមុខទៀត នៅពេលធ្វើដំណើរបានបន្តិចស្រាប់តែបែកកង់តែម្ដង។បន្ទាប់ពីមានការអំពាវនាវអំពីខ្ញុំបាទ សុំឱ្យសិល្បករសិល្បការិនីទៅសួរសុខទុក្ខបងកុយ ឃើញថាមានបងប្អូនយើងបានទៅលើកទឹកចិត្តគាត់ជាច្រើន ក្នុងនោះដែរ ក៏មានប្រពន្ធខ្ញុំបាទរួមជាមួយបងប្អូនសិល្ប:ផ្សេងទៀត រំភេីបណាស់”។


គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ នៅលើផ្លូវលេខ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់រេទៅបុកដើមឈើមួយកន្លែងនោះដែលយើងស្គាល់ថាជា នាយកុយ តារាកំប្លែង ហើយអ្នកបើកបរ ដោយឈ្មោះ ជួង ជី ហៅនាយកុយ ដែលជាតារាកំប្លែងបានរងរបួសកែងដៃស្តាំលក្ខណៈស្រាល ចំណែកអ្នករួមដំណើរឈ្មោះ ទេស សុជន (នាយក្រិន) ជាតារាកំប្លែងគឺគ្មានរបួសទេ៕




