សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ចូលរួមរំលែកទុក្ខ កញ្ញា ខេមរ: ស្រីពៅ ដោយមានប្រសាសន៍…

នៅព្រឹកថ្ងៃនេះដែរ សពរបស់តារាចម្រៀង ខេមរះ ស្រីពៅ កំពុងតែធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ ដោយបងប្រុសរបស់នាង ខេមរ: ភារុណ បានទៅទទួលនាង នៅប្រទេសឥណ្ឌា ដោយផ្ទាល់ ដើម្បីនាំប្អូនរបស់គាត់ មកធ្វើបុណ្យ នៅផ្ទះរបស់លោក ខេមរ: សេរីមន្ត ដែលស្ថិតនៅជិះ ចំការព្រីង។ក្នុងនោះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅពេលដែលបានទទួលដំណឹងមរណភាពរបស់ ខេមរ: ស្រីពៅ សម្តេច សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះក្រុមគ្រួសារសព ដោយកញ្ញា ខេមរៈ ស្រីពៅ គឺជាតារាចម្រៀងល្បីមួយរូបនៅកម្ពុជា។

ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា «មរណភាព របស់កញ្ញា ខេមរៈ ស្រីពៅ មិនត្រឹម តែជាការបាត់បង់ កូនស្រីជាទីស្រឡាញ់ ប្រកបដោយ កតញ្ញូតាធម៌ចំពោះ ឪពុក ម្តាយ បងប្អូន ប៉ុណ្ណោះទេ តែក៏ជាការ បាត់បង់តារាចម្រៀងដ៏ល្បីមួយរូបរបស់កម្ពុជា និងជាការបាត់ បង់នូវធនធានមនុស្ស ដែលមានវិជ្ជាជីវៈត្រឹមត្រូវ នៅក្នុងវិស័យ សិល្បៈផងដែរ។ សូមឧទ្ធិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធកញ្ញា ខេមរៈ ស្រីពៅ បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។គួរបញ្ញាក់ផងដែរថា ខេមរ: ស្រីពៅ បានទទួមរណភាពនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា ដោយសារតែជំងឺក្រលៀន ហើយនិងសួតធ្ងន់ធ្ងរ។ កញ្ញាខេមរ: ស្រីពៅ ទទួលមរណភាពក្នុងវ័យ ២៦ឆ្នាំ ខណះពេលដែលធ្លាក់ខ្លួនឈឺអស់រយះពេល ៤ឆ្នាំ។