ភ្នំពេញ៖ នៅក្នុងបណ្តាញសង្គមរបស់តារាល្បី និងជាមិត្តរួមអាជីព បាសម្តែងការសោកស្តាយចំពោះគ្រួសារលោក ខេមរៈ សិរីមន្ត ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ នោះគឺកញ្ញា ខេមរៈ ស្រីពៅ ដែលជាតារាដ៏ល្បីឈ្មោះម្នាក់នៅប្រទេសកម្ពុជា។

ខណៈពេលនេះ កញ្ញាមាស សុខសោភា បានសម្តែងការសោកស្តាយចំពោះគ្រួសារនៃសព ព្រមទាំងចូលរួមរំលែកទុក្ខផងដែរដោយផុសនៅលើ បណ្តាញសង្គម facebook ” បងពិតជាមានអារម្មណ៍រន្ធត់ក្តុកក្តួលក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ប្អូនស្រី ខេមរៈ ស្រីពៅ ។ សម្រាប់បង ប្អូនស្រី គឺជាក្មេងស្រីគួរអោយស្រលាញ់ម្នាក់ គ្រប់ពេលបងនិយាយលេងក្រោយឆាកតន្រី្ត ប្អូនតែងតែសើចសប្បាយ រីករាយ ពោរពេញដោយស្នាមញញឹម ប្អូនតែងតែគោរពបងៗសិល្បៈរាមច្បង ទោះប្អូនមិនសូវចេះនិយាយច្រើនតែប្អូនចូលចិត្តការសប្បាយជាមួយបងៗសិល្បៈ.. នៅពេលដែលបាត់វត្តមានប្អូនពីសិល្បៈរយៈពេល ៣ ទៅ ៤ ឆ្នាំនេះ មហាជនក៏ដូចជាបងៗអ្នកសិល្បៈតែងតែបារម្ភពីសុខទុក្ខរបស់ប្អូន ចង់ជួបប្អូនតែគ្មានឱកាសនិងបានជួប រហូតបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ បងស្ទើរតែមិនជឿព័ត៌មានមួយនេះ ។ ជាចុងក្រោយបងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារប្អូនស្រី ខេមរះ ស្រីពៅ ហើយសូមប្អូនទៅកាន់សុគតិភព កើតជាតិណាៗសូមកុំអោយអភ័ព្វដូចជាតិនេះ ..បង និង មហាជនគ្រប់រូបនិងចងចាំប្អូនស្រីទុកក្នុងចិត្តជារៀងរហូត….#rip #sundayproduction 🙏🙏🙏”






