ស្រណោះណាស់ សព​របស់​ ​ខេមរៈ​ ​ស្រីពៅ​ ​នឹង​មកដល់​ស្រុកខ្មែរ​នៅ​ល្ងាច​នេះ​

​តាមដំណឹងដែលយើងទទួលបាន សព​របស់​ ​ខេមរៈ​ ​ស្រី​ពៅ​ ​នឹង​មកដល់​ស្រុកខ្មែរ​នៅ​ល្ងាច​នេះ​ ដែល​នឹង​យក​មកធ្វើ​បុណ្យ​ទៅតាមបវេណីខ្មែរនៅ​គេហដ្ឋាន​នៅ​ជិត​វត្ត​សំរោង​អណ្តែត ស្ថិតនៅផ្លូវ​ហាណូយ​ ​ខណ្ឌ​សែនសុខ​ ​។​​ព័ត៌មាន​ទទួលមរណភាព​របស់​តារាចម្រៀង​ ​ខេមរៈ​ ​ស្រីពៅ​ ​បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ក្នុង ​និង ​ក្រៅ​សិល្បៈ​មាន​ការ​រន្ធត់ចិត្ត​ជា​ខ្លាំង ​ហើយសម្រាប់​សព​របស់​នាង​នឹង​យកមកដល់​ស្រុកកំណើត​នៅ​ល្ងាច​នេះ ​។​ ​សម្រាប់នៅ​គេហដ្ឋាន​នៅ​ជិត​វត្ត​សំរោង​អ​ណែ្ត​តវិញ ពេលនេះ​ក៏​មានការ​រៀបចំរួចរាល់សម្រស់ធ្វើ​ពិធីបុណ្យ​ទៅតាម​បវេណី​ផង​ដែរ​។​ ​ ​បើ​គេ​ក្រឡេក​មើល​ក្រុមហ៊ុន​ទឹកអប់​ ​Or​ ​Brand​ ​របស់​ ​ខេមរៈ​ ​សិរីមន្ត​ ​ក៏បាន​ផ្អាក​ធ្វើអាជីវកម្ម​បណ្តោះអាសន្ន​ដើម្បី​ចូលរួម​កាន់ទុក្ខ​ដល់​វិញ្ញា​ណ​ក្ខន្ធ​របស​ ​ខេមរៈ​ ​ស្រីពៅ​ ​ជាប្អូនស្រីកម្សត់របស់លោកផង​ដែរ​ ​។​ ​

​បាត់មុខ​ពី​សិល្បៈ​ជាច្រើន​ឆ្នាំ​តែ​ ​ខេមរៈ​ ​ស្រីពៅ​ ​នៅតែ​ទទួល​បានការ​ស្រឡាញ់​ចូលចិត្ត​ពី​សំ​ណា​ក់អ្នកគាំទ្រ​ជាច្រើន​ ​។​ ​មិនថា​អ្នក​សិល្បៈ​ក៏ដូចជា​អ្នកគាំទ្រ​សុទ្ធតែ​បង្ហាញ​សារ​ចូលរួម​រំលែកទុក្ខ​នាង​គ្រប់គ្នា​ ​ពោរពេញដោយការសោកស្តាយ ។​ ​ខេមរៈ​ ​ស្រីពៅ​ ​បាន​ទទួលមរណភាព​ក្នុង​វ័យ​ ​២៦ ឆ្នាំ​ ដោយ​ជំងឺ​ក្រលៀន ​និង ​សួត​កាលពី​វេលា​ម៉ោង​មួយ​នៅ​ប្រទេស​ឥណ្ឌា​ ​៕​