ប្រភពហ្វេសប៊ុក របស់ក្រុមគ្រួសារនិងសាច់ញាតិរបស់ ខេរះ ស្រីពៅ បានលើកឡើងថា”នេះជាសមិទ្ធផលចុងក្រោយដែលកញ្ញា ខេមរៈ ស្រីពៅ បានកសាងទុកដាក់ក្នុងវត្តជោតនារាម (គរ) សូមផលបុណ្យដែលកញ្ញាបានសាង ជួយអោយដួងវិញញ្ញាណក្ខន្ធដល់នូវសុគតិភព។ គ្មានអ្វីជួយកញ្ញាបានក្រៅពីផលបុណ្យដែលកញ្ញាបានសាងទេ។ អនត្តាជីវិតបើគិតទៅ ក្នុងពេលរស់នៅត្រូវធ្វើការ កសាងជូនជាតិជូនសាសនា អ្នកប្រាជ្ញពោលថារស់មុនស្លាប់។ អនិច្ចំ ទុក្ខំ អនត្តា” គូរបញ្ចាក់ឡើងវិញថា ដំណឹងដ៌ក្រៀមក្រំរបស់ខេរះ ស្រីពៅ ដោយបានទទួលមរណះភាព នៅឯប្រទេសឥណ្ឌាព្រោះតែជំងឺ ក្រលៀន និងសួត យ៉ាងណាមិញមានមិត្តអ្នកសិល្បះជាច្រើនរួមទំាងបងប្អូនជណរួមជាតិជាច្រើនបង្ហោះសារចូលរួមរំលែកទុក្ខគ្រប់គ្នាយ៉ាងណាមិញ ខណៈពេលដែលមហាជន និងអ្នកសិល្បៈទាំងអស់ កំពុងតែចូលរួមរំលែក ទុក្ខដល់ក្រុមគ្រួសាររបស់ លោក ខេមរៈ សេរី មន្ត យ៉ាងណាមិញ ខេមរៈ ស្រីពៅ កំពុងតែដឹកតាមយន្តហោះចេញពីប្រទេសឥណ្ឌា លោក ខេមរៈ ភារុណ ក៏បានបង្ហាញទិដ្ឋភាពរោងបុណ្យដែលបានរៀបចំរួចរាល់សម្រាប់ទទួល ខេមរៈ ស្រីពៅ ទាំងទឹកមុខស្រពាប់ស្រពោន




