ក្តុកក្តួលក្នុងចិត្តណាស់ ខណៈពេលទៅយក សព ខេមរៈ ស្រីពៅ ម្តាយរបស់នាងបានពោលបែបនេះសឹងស្រក់ទឹកភ្នែក

ភ្នំពេញ៖ ខណៈពេលនេះសាកសពរបស់តារាចម្រៀងកញ្ញាខេមរៈ ស្រីពៅ កំពុងចេញដំណើរមកកាន់ប្រទេសកម្ពុជាហើយ។ ម្តាយឪពុកក៏ដូចជាបងប្រុសនាងបានធ្វើដំណើរទៅយកដោយក្តីក្រៀមក្រំបំផុតនៅឯប្រទេសឥណ្ឌា។

មហាជនក៏ដូចជាក្រុមគ្រួសាររបស់នាងកំពុងត្រៀមចិត្ត និងរង់ចាំទទួលនាងវិលត្រលប់មកកាន់មាតុប្រទេសវិញ ដែលមានតែរូបរាងកាយសាកសពប៉ុណ្ណោះ ខណៈពេលដែលពិធីបុណ្យនៅស្រុកខ្មែរកំពុងប្រព្រឹត្តធ្វើឡើងពោរពេញដោយក្តីទុក្ខ។

ស្របពេលម្តាយឪពុកនាងកំពុងទៅយក ក៏ស្រាប់តែម្តាយនាងបានបង្ហោះសារយ៉ាងក្តុកក្តួលដូច្នេះថា៖ «ពេលទៅម៉ែសង្ឃឹមថាកូនពៅនឹងបានជាសះស្បើយវិញ ពេលម៉ែមកវិញម៉ែ ហៅកូនតាមខ្យល់រហូត ម៉ោកូនពៅតាមម៉ែមក កូនម៉ែយកកូនទៅផ្ទះយើងវិញ គេកំពុងរង់ចាំកូនគ្រប់គ្នាពៅតាមម៉ែម៉ោកូន»។

រាល់ពាក្យពេចន៍ទាំងនេះបានធ្វើឲ្យមហាជនជាច្រើនសឹងតែស្រក់ទឹកភ្នែកតាម ព្រោះការស្លាប់របស់តារារូបនេះនៅតែធ្វើឲ្យគ្រួសារមិនអស់ចិត្ត និងមិនដាច់អាល័យសោះឡើយ៕សូមទស្សនារូបភាពខាងក្រោមនេះ៖