ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន កញ្ញាសុខ ពិសី បានស្កាត់ទៅជួបម្តាយ ខេមរៈ​ ស្រីពៅ​ នៅប្រទេសថៃសោះ ថែមទាំងពោលពាក្យថា…

ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ បាន​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​បំផុត​ចំពោះ​ ក្រុម​គ្រួសារ​សព​ របស់​តារា​ចម្រៀង​កញ្ញា​ ខេមរៈ​ ស្រីពៅ​ ក្រោយពី​ទទួលបានដំណឹង​ដ៏​សែន​ក្តុកក្តួល​អំពី​មរណភាព​របស់​តារា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​កញ្ញា​ ខេមរៈ​ ស្រីពៅ​ ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​កំពូល​តារា​ចម្រៀង​លោក​ ខេមរៈ​ សិរីមន្ត​ រួច​មកនោះ​ ។ក្រោយ​ពី​បានទទួល​ដំណឹង ​មរណភាព​ដ៏​ក្រៀមក្រំ​នេះ​ ក្រុម​គ្រួសារ​សព​ របស់​កញ្ញា​ ខេមរៈ​ ស្រីពៅ​ ដែលមាន​លោក​ ខេមរៈ​ ភារុណ​ ក៏បានចាកចេញ ពី​ប្រទេស​កម្ពុជា​ ទៅកាន់​ប្រទេស​ឥណ្ឌា​ ដេីម្បី​ទៅទទួល​យក សាកសពប្អូនស្រី​ ដង្ហែ​រមកកាន់​ ប្រទេស​កំណេីតវិញ​ផងដែរ​ ។

គួរ​បញ្ជាក់​ដែរថា​ កញ្ញា​ ខេមរៈ​ ស្រីពៅ​ បានទទួល​រងនូវជំងឺសួត​ និងក្រលៀន​ យ៉ាង​ធ្ងន់ធ្ងរ​ អស់​រយៈពេល​ ៤ឆ្នាំ​មក​ហើយ​ ទេីប​ធ្វើ​ឲ្យ​នាង កាន់តែ​ធ្ងន់ធ្ងរ​​ រហូត​ក្រុម​គ្រួសារ​ ក៏បានសម្រេច​ចិត្ត​បញ្ចូន ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​ តែជា​អកុសល​ ត្រូវ​បាត់បង់​ជីវិត​ កាលថ្ងៃទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៩​ វេលាម៉ោង​១រសៀល​ ដោយ​ក្រុម​គ្រូពេទ្យជំនាញ​មិនអាច​ជួយ​សង្គ្រោះ​បាន។ដោយឡែក​ នៅមុននេះ​បន្តិច​ កញ្ញា​ សុខ​ ពិសី​ ក៏បាន​បង្ហោះសារ​រៀបរាប់ថា៖​ «ស្រក់ទឹកភ្នែក​ ទាំងមិនដឹងខ្លួន​ ពេលស្ដាប់គាត់​ រៀបរាប់ទាំងទឹកភ្នែក​ មុនពេលពៅឃ្លាតទៅឆ្ងាយ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំផងម៉ាក់អុំ សំរាប់ការបាត់បង់ប្អូនពៅ ដែលជាក្មេងឆ្លាតនិងគួរអោយស្រលាញ់»។