ស្រក់ទឹកភ្នែក លោកខេមរះ សេរីមន្ត កំពុងធ្វើដំណើរទៅកាន់ប្រលានយន្តហោះដើម្បីចាំទទួលប្អូនស្រី (មានរូបភាពច្រើន)

ភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុករបស់ ហេង ឡុងប្រធានសមាគមន៌អ្នកសិល្បះ បានបង្ហោះនិងសរសេររៀបរាប់ថា៖«ទប់ចិត្តប្អូនប្រុស គាត់ជិតមកដល់ហើយ ជួបគ្នាល្ងាចនេះនៅព្រលានយន្តហោះ។ ប្អូនសិរីមន្តកំពុងធ្វើដំណើរទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីទទួលប្អូនស្រី៕» បើយោងទៅតាមការផ្តល់សំភាសន៌ជាមួយតារាញ៉ូ លោក ខេរះ សេរីមន្តលើកឡើងថា “នៅយប់នេះថ្ងៃទី២៧ខែមករានេះ ប្អូនស្រីខ្ញុំដឹកមកដល់ផ្ទះនៅម៉ោង៨យប់ និងសូមបងប្អូនដែលស្រឡាញ់រាប់អាននាង អាចមកជួយទទួលបាន។ ដូចគ្នានេះដែរ បងប្អូនជួយផ្តល់កិត្តិយស់ថ្ងៃទី២៨ខែមក​រា​ ជួយជូនដំណើរប្អូនស្រីខ្ញុំចុងក្រោយផង គឺនៅវេលាម៉ោង១២និងដង្ហែទៅបូជា»។”គូររំលឹកថា កញ្ញា បានចាក់ចេញពីប្រទេសឥណ្ឌា កាលពីម្សិលមិញនេះ ម៉ោងប្រហែល ២ និងមកដល់ប្រទេសថៃកាលពីព្រឹកមិញនេះ រួមជាមួយ លោកឪកពុក អ្នកម្តាយ និងលោក ភារុណដែលជាបងប្រុសផងដែរ