បច្ចុប្បន្នមុខរបរតាក់ស៊ី មានការចាប់អារម្មណ៍ជាខ្លាំង ដោយវាមានតម្លៃថោកសមរម្យ ហើយថែមទាំងជូនយើងដល់គោលដៅដែលយើងចង់ទៅថែមទៀតផង។ តែក៍មានរឿងគួរអោយចាប់អារម្មណ៍ដែល ងោយមានស្ត្រីម្នាក់ បានជិះឡានពីភ្នំពេញទៅខេត្តកោះកុង ហើយជិះសុទ្ធតែកៅអីមុខម្នាក់ឯងទៀត តែបែរជាគ្មានលុយសូម្បីមួយរៀល អោយលុយថ្លៃឡាន។ បើតាមគណនីឈ្មោះ ណាតាផានុ កូនអ្នកកំពត បានបង្ហោះថា៖ “នេះជាមេរៀនមួយសម្រាប់បងៗខាងតាក់ស៊ីដែរ ជួនកាលឃើញមនុស្សស្លៀកពាក់ខោមិនខោអាវមិនអាវមិនហានអោយជិះខាងមុខទេខ្លាចបាក់កាលិបអោយស្រីស្អាតជិះ តែចែនេះមើលកាស្លៀកពាក់ទៅដូចដមរម្យដែរដាក់ខាងមុខហ្មងទៅសូន្យ 😳😳 ឲ្យរាង មកពីហៅគេជិះតើ! ជិះឡានពីភ្នំពេញដល់កោះកុង អត់លុយឲ្យសូម្បីម៉ារៀល តែសុទ្ធតែជិះកៅអីមុខម្នាក់ឯងទៀត!ឥលូវ បើពូឯងអត់ព្រម ដឹកគេទៅកន្លែងដើមវិញទៅ😳😅 “៕






