គួរអោយសោកស្ដាយណាស់!! សិល្បករជើងចាស់ ម្ចាស់បទ «បឹងហ្គាវ៉ាន់សូឡូ» ទទួលមរណភាពហើយ

បរទេស៖ បើនិយាយពីបទចម្រៀងមរតកដើមមួយបទ មានចំណងជើងថា “ទន្លេសូឡូ” ឬ “បឹងហ្គាវ៉ាន់សូឡូ” ប្រិយមិត្តមួយចំនួន ប្រាកដជាស្គាល់ជាមិនខាននោះទេ ព្រោះបទចម្រៀងមួយបទនេះ ត្រូវបានតារាចម្រៀងជំនាន់ថ្មីជាច្រើនដួង យកមកច្រៀងម្តងទៀត ដែលធ្វើឲ្យបទនេះ នៅតែមានភាពល្បីល្បាញ មិនសាបសូន្យនោះឡើយ។ យ៉ាងណាមិញ ស្រាប់តែពេលនេះ បានលេចលឺដំណឹងដ៏ក្តុកក្តួលថា ម្ចាសបទចម្រៀងមរតកដើមដ៏ល្បីមួយបទនេះ ក៏ដូចជាតារាចម្រៀងជើងចាស់ដ៏ល្បី លោកយាយ ឈុន វណ្ណា បានទទួលមរណភាពហើយ កាលពីថ្ងៃទី១៧ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាច នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងជន្មាយុ ៨០ឆ្នាំ។ ម៉្យាងវិញទៀត បើតាមប្រភព នៅលើបណ្តាញសង្គមបានបញ្ជាក់បន្ថែមថា សពរបស់លោកយាយ ឈុន វណ្ណា នឹងត្រូវបូជា នៅថ្ងៃសុក្រទី១ដើមខែក្រោយនេះហើយ។ ទោះជាយ៉ាងណាក្តី ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្របទចម្រៀងមរតកដើមជាច្រើន សម្តែងក្តីសោកសៅយ៉ាងខ្លាំងក្នុងការបាត់បង់ តារាចម្រៀងដើមដ៏ឆ្នើមម្នាក់នៅពេលនេះផងដែរ៕