អាចជាជនឆ្លៀតឪកាស ដែលបានបាញ់ទៅលើប្រជាពលរដ្ឋតវ៉ារឿងដីធ្លី មិនមែនជាសមត្ថកិច្ចទេ

ព្រះសីហនុ៖ នៅក្នុងប្រតិបត្តិការណ៍អនុវត្តសាលដិការលេខ ៣៤៨ឈ.ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលលើទំនាស់ដីធ្លីក្នុងភូមិសាស្ត្រនៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៤ មករា ឆ្នាំ២០១៩ ថ្មីៗកន្លងមកនេះ ពុំមានអ្នកស្លាប់ដូចដែលបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួនធ្វើការចោតប្រកាន់នោះទេ ។ បច្ចុប្បន្នជនរងគ្រោះម្នាក់ដែលរងរបួសក្នុងហេតុការណ៍បាន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ ហើយទទួលបានការធូរស្បើយ ដោយចេញពីបន្ទប់សង្រ្គោះបន្ទាន់មកសម្រាកព្យាបាលនៅបន្ទប់ធម្មតាវិញហើយ ហើយនៅថ្ងៃច័ន្ទ ទី២៨ មករា ស្អែកនេះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ លោកគ្រោងនឹងអញ្ជើញទៅសួរសុខទុក្ខផងដែរ ។

ដោយឡែកក្បាលគ្រាប់ដែលបៀមជាប់ក្នុងខ្លួនជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញរកឃើញថាជាប្រភេទគ្រាប់ ” ឡុក ” ដែលសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដោយហេតុថា ក្នុងពេលប្រតិបត្តិការណ៍ សមត្ថកិច្ចបានបាញ់ឡើងលើដើម្បីរារាំងកុំអោយក្រុមអ្នកតវ៉ា គប់ដងសាំង និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលជាហេតុនាំអោយមានមហន្តរាយខ្លាំងថែមទៀត ហើយសមត្ថកិច្ចក៍មិនបានប្រើប្រាស់កាំភ្លើងម៉ាក ឡុក នេះក្នុងពេលនោះនោះដែរ ។

សមត្ថកិច្ចបានដាក់ការសង្ស័យថាអាចមានជនទី៣ លួចបន្លំប្រើកាំភ្លើងម៉ាក ឡុក នេះដោយបាញ់ចេញពីក្នុងព្រៃ នៃគោលដៅណាមួយក្នុងឱកាសដែលក្រុមអ្នកតវ៉ារត់ប្រសេកប្រសាចនេះបើតាមការបញ្ជាក់ពី លោក ផៃ ប៊ុនវណ្ណះ អភិបាលរងខេត្តព្រះសីហនុ នៅវេលាម៉ោង ៣ និង៣០ នាទីរសៀលថ្ងៃទី ២៧ មករា ឆ្នាំ២០១៩នេះ ៕