មានតែអ្នកដែលធ្លាប់ជួបទើបដឹងថាវាពិបាកខ្លាំងយ៉ាងណា គ្មានអ្នកណាយល់ពីអារម្មណ៍មួយនេះទេ

គ្មានអ្នកណាយល់អារម្មណ៍មួយនេះទេ មានតែអ្នកដែលធ្លាប់ជួបទើបដឹងថាវាពិបាកខ្លាំងយ៉ាងណា ។ ហើយខាងក្រោមនេះគឺជាអារម្មណ៍ពិតរបស់ប្អូនស្រីម្នាក់ ដែលគាត់បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាងថា៖

“គ្មានអ្នកណាយល់អារម្មណ៍មួយនេះទេ មានតែអ្នកដែលធ្លាប់ជួបទើបដឹងថាវាពិបាកខ្លាំងយ៉ាងណា តែវាបានធ្វើអោយខ្ញុំដឹងថា អ្នកណាដែលមិនចង់នៅក្បែរខ្ញុំនឹងអ្នកណានៅក្បែរខ្ញុំ នៅពេលដែរមុខខ្ញុំទៅជាបែបនេះ

ហើយក៏មិនដែលខ្វះនឹងស្តីអ្នកនៅជិតខ្លួន គេនិយាយអីនោះទេ សំខាន់ខ្ញុំដឹងខ្លួនខ្ញុំថាត្រូវធ្វើយ៉ាងម៉េចហើយ ក្តីសង្យឹមការលើកទឹកចិត្តអោយខ្លួនវាមានតម្លៃធំធេងខ្លាំងណាស់ ព្រោះថាមានតែយើងខ្លួនឯងទេដែលយល់ពីខ្លួនឯងច្បាស់ជាអ្នកណាៗទាំងអស់ ពេលនេះមុខខ្ញុំឡើងមុនច្រើនក៏ពិតមែន តែក៏មិនប្រាកដថាមុននៅមុខខ្ញុំនឹងវានៅជាមួយខ្ញុំរហត់នោះទេ ថ្ងៃណាមួយវានឹងចេញពីមុខខ្ញុំអស់មិនខាន ថ្ងៃណាមួយអ្នកដែលថាអោយខ្ញុំ ហើយអ្នកសួរខ្ញុំនឹងយល់ដោយខ្លួនឯងហើយ អោយយល់អារម្មណ៍គ្នាផងគ្មានអ្នកណាចង់អោយមុខខ្លួនឯងទៅជាបែបនឹងនោះទេ #Feeling_Myself” ។