គុណធម៌ភាព និងស្មោះត្រង់ មានទំនួលខុសត្រូវ ដឹងអាក្រក់ល្អសខ្មៅ យល់ពីភាពត្រឹមត្រូវនិងការពិត នេះហើយគឺជាតម្លៃនៃមនុស្ស ដែលមិនអាចខ្វះបាន។ ប៉ុន្ដែបុច្ចប្បន្ននេះ ក្នុងសង្គមដ៏កាន់តែទំនើបមួយនេះ មនុស្សប្រភេទបែបនេះ គឺពិតជាពិបាករកខ្លាំងណាស់ តែមិនមែនបានន័យថាមិនមាននោះឡើយ។ដោយឡែកតាមរយៈគេហទំព័រ ហ្វេស ប៊ុករបស់នារីម្នាក់មានឈ្មោះថា Mss Mouy បានចែករំលែកទង្វើដ៏ល្អមួយរបស់បុរសម្នាក់ ដែលសឹងតែរូបនាង មិននឹកស្មានដល់ ថារូបនាងផ្ទាល់ អាចបានជួបមនុស្សប្រភេទបែបនេះផង ដោយរូបនាងបានបាត់ទូរស័ព្ទដៃទំនើប ចំនួនពីរគ្រឿង ហើយត្រូវបានបុរសម្នាក់រក្សាទុក ជូនវិញ។

នារីខាងលើបានសរសេរលើ គេហទំព័រ ហ្វេស ប៊ុករបស់នាងកាលពីម្សិលមិញថា៖”គាត់ជាមនុស្សល្អ ខ្ញុំបានដាក់ទូរសព្ច័ក្នុងម៉ូតូហេីយដេីលផ្សារតែគាត់បានឃេីញហេីយគាត់យកអេាយខ្ញុំវិញ មិនងាយរកបានមនុស្សបែបនេះទេទូរសព្ច័ពីគ្រឿងតែគាត់យកអេាយខ្ញុំវិញអរគុណបងប្រុស គាត់ជាមនុស្សដែរកំររកបាន អរគុណបង កុំវាយតំលៃមនុស្សតែសំបកក្រៅ”។ដូចគ្នានេះ ដែលមហាជនជាច្រើន ក៏បាននាំគ្នា ឡាយ និងស៊ែរចែករំលែកតៗគ្នាជាច្រើន ថែមទាំងកោតសរសើរទឹកចិត្ដដ៏ល្អរបស់បុរសម្នាក់នោះ ហើយមានមហាជនមួយចំនួនទៀតបាននាំគ្នា បញ្ចេញមតិថា៖”រកគូព្រេងឃេីញហេីយចឹង។” , “ជូនលុយ ឬ ជូនបេះដូងស្មោះ ទៅទុកជាសាគុន។” , “គូរព្រេង អោយច្បាស់ក្រឡែក ឥលូវនេះ គូរព្រេងបានមកដល់ហើយ”។








